គ្រូ​ចាប់​ស្រាត​​​ខោ​​​ក្មេង​ប្រុស​ពីរ​នាក់​​ឲ្យ​ឈរ​ក្រៅ​ថ្នាក់ ក្រោយ​ធ្វើ​កិច្ចការ​​ផ្ទះ​​​មិន​​ហើយ​

ក្មេង​ប្រុស​​​​​ពីរ​​នាក់​ត្រូវ​បាន​​​ គ្រូ​​របស់​ពួក​គេ​ពិន័យ​​​​​ឲ្យ​ស្រាត​ខោ​​ និង​​ឈរ​នៅ​ផ្លូវ​ដើរ​ខាង​ក្រៅ​ថ្នាក់​ ធ្វើ​ឲ្យ​​សាធារណជន​ឥណ្ឌា​ជា​ច្រើន​ភ្ញាក់​ផ្អើល។

 

គ្រូ​ចាប់​ស្រាត​​​ខោ​​​ក្មេង​ប្រុស​ពីរ​នាក់​​ឲ្យ​ឈរ​ក្រៅ​ថ្នាក់ ក្រោយ​ធ្វើ​កិច្ចការ​​ផ្ទះ​​​មិន​​ហើយ​
 

តាម​សារព័ត៌មាន Mumbai Mirror ក្មេង​ប្រុស​ខាង​លើ​ ម្នាក់​មាន​អាយុ​​​៨​ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​៩​ឆ្នាំ ត្រូវ​បាន​គ្រូ​ពិន័យ ដោយ​សារ​តែ​​​ធ្វើ​កិច្ចការ​ផ្ទះ​មិន​ទាន់​ហើយ​​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ នៅ​​សាលា​រៀន​ Shree Tutorials ក្នុង​​​តំបន់​ Malwani ប្រទេស​ឥណ្ឌា។ ស្រប​ពេល​ដែល​មនុស្ស​ជា​ច្រើន​ដើរ​កាត់​ទី​នោះ ក្មេង​ប្រុស​​​​ ត្រូវ​គេ​ឃើញ​ថា ឈ្ញោក​មុខ​ទៅ​ទ្វារ​ថ្នាក់​​ដោយ​មាន​ការ​ខ្មាស​អៀន។

 

ក្រោយ​មក​​​​រូបភាព​​​​និង​វីដេអូ​​ពី​​​ក្មេង​ប្រុស​ខាង​លើ​ត្រូវ​បាន​​គេ​ថត និង​​​សុំ​ឲ្យ​ប៉ូលិស​មាន​វិធាន​ការ​ចំពោះ​រឿង​​ខាង​លើ។

 

រហូត​​មក​ទល់​ពេល​នេះ ប៉ូលិស​​កំពុង​ពិភាក្សា​បញ្ហា​ជា​មួយ​​​អ្នក​គ្រប់​គ្រង​សាលា​ Shree Tutorials ​និង​គ្រូ​បង្រៀន​ក្មេង​ប្រុស​ទាំង​នោះ ស្រប​ពេល​ដែល​សាលា​រៀន​បាន​បិទ​ទ្វារ​​ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍៕

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ metro, mumbaimirror​​​​​​​​​​​​​​