អង្គរ​សង្ក្រាន្ត​អាហារ​ និង​កន្លែង​ស្នាក់​នៅ​ឡើង​ៗចុះ តែ​សូម​អោយ…​​

​លោក សោម​ រតនា ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​សាធារណៈ​ព្រឹត្តិការ​អង្គរ​សង្ក្រាន្ត បាន​និយាយ​ថា ពេល​អង្គរ​សង្ក្រាន្ត គឺ​ទំនិញ​ចៀស​អត់​ផុត​ពី​ការ​ឡើង​ថ្លៃ​ទេ ដូច្នេះ​អាហារ​ និង​កន្លែង​ស្នាក់​នៅ ​ឡើង​ៗ​ចុះ តែ​សូម​ឲ្យ​ស្ថិត​ក្នុង​តម្លៃ​មួយ​សមរម្យ។ លោក​អះ​អាង​ដូច្នេះ ក្នុង​សន្និសីទ​ស្ដី​ពី​ការ​រៀប​ចំ​ព្រឹត្តិការណ៍​អង្គ​សង្រ្កាន្តឆ្នាំ ២០១៦ នៅ​ទី​ស្នាក់​ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាល​ពី​ថ្មី​ៗ​កន្លង​ទៅ។

 

អង្គរ​សង្ក្រាន្ត​អាហារ​ និង​កន្លែង​ស្នាក់​នៅ​ឡើង​ៗចុះ តែ​សូម​អោយ…​​
ការ​ដែល​លោក​លើក​ឡើង​ដូច្នេះ ដោយ​សារ​លោក​យល់​ថា ពេល​ចូល​ឆ្នាំ​អ្នក​លក់​ដូរ​ និង​បុគ្គលិក​ក៏​ត្រូវ​ទៅ​ស្រុក​ដែរ ហើយ​ថៅកែ​បើ​ចង់​ឲ្យ​បុគ្គលិក​នៅ​ ត្រូវ​អង្វរ​ និង​បន្ថែម​លុយ​ខ្លះ​សម្រាប់​គេ។ ដូច្នេះ​បើ​បន្ថែម​លុយ​ឲ្យ​គេ នោះ​ចៀស​អត់​ផុត​ពី​ការ​ដំឡើង​ថ្លៃ​មួយ​ចំនួន​ទេ។ ​តែ​យ៉ាង​ណា សូម​ឲ្យ​ឡើង​ថ្លៃ​ក្នុង​កម្រិត​ណា​មួយ​អាច​ទទួល​យក​បាន កុំ​ឲ្យ​ថ្លៃ​ហួស​ហេតុ​ពេក​ធ្វើ​ឲ្យ​ភ្ញៀវ​មាន​ការ​ថ្នាំង​ថ្នាក់។

 

អង្គរ​សង្ក្រាន្ត​អាហារ​ និង​កន្លែង​ស្នាក់​នៅ​ឡើង​ៗចុះ តែ​សូម​អោយ…​​
អំឡុង​ពេល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត អាជីវករ​តែង​ដំឡើង​ថ្លៃ​អាហារ​ និង​កន្លែង​ស្នាក់​នៅ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទៅ​កម្សាន្ត​រអ៊ូរទាំ ដោយ​សារ​តម្លៃ​ខុស​គ្នា​ខ្លាំង​បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា។ ដូច្នេះ​ហើយ ប្រជាជន​មួយ​ចំនួន​បាន​អំពាវនាវ​ចង់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ។ ម្ល៉ោះ​ហើយ​ លោក​សោម​ រតនា បន្ថែម​ថា ​ក្រុម​ការងារ​របស់​លោក​នឹង​ផលិត​វីដេអូ​អប់​រំ​ខ្លី​មួយ ដើម្បី​ជា​ការ​រំលឹក​ដល់​អាជីវករ ដោយ​ប្រើ​សារ​មួយ​ថា ​ការ​ដំឡើង​ថ្លៃ​ដែល​​មាន​​ការ​ទទួល​ខុស​ត្រូវ​គឺ​ជា​ការ​ចូល​រួម​ចំណែក​បង្កើន​ភាព​សប្បាយ​រីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ៕

 

អត្ថបទ៖ លឹម សុ​នា