ឯកឧត្តម ហង់ ជួនណារ៉ុន៖ “ឈ្នះ​​ចាញ់​មិន​សំខាន់ អ្វី​​សំខាន់​បំផុត អ្នក​បាន​ចែក​រំលែក​ចំណេះ​ដឹង”​

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម​បណ្ឌិត ជួន ណារ៉ុន មាន​ប្រសាសន៍​ថា “ឈ្នះ​​ចាញ់​មិន​សំខាន់ អ្វី​ដែល​សំខាន់​បំផុត អ្នក​បាន​ចែក​រំលែក​ចំណេះ​ដឹង”។

 

ឯកឧត្តម ហង់ ជួនណារ៉ុន៖ “ឈ្នះ​​ចាញ់​មិន​សំខាន់ អ្វី​​សំខាន់​បំផុត អ្នក​បាន​ចែក​រំលែក​ចំណេះ​ដឹង”​

 

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ បាន​ថ្លែង​យ៉ាង​ដូច្នេះ ទៅកាន់ក្រុម​បេក្ខជន មុន​ពេល​​ប្រកាស​លទ្ធផល​ជយលាភី​លេខ ១ ដល់​លេខ ៣ នៃ​កម្មវិធី​ប្រកួត​​ប្រជែង​គម្រោង​អាជីវកម្ម តំបន់​ទន្លេ​មេគង្គ​ឆ្នាំ ២០១៦ កាល​ពី​ថ្ងៃ​ទី ១២ ខែ មីនា​កន្លង​ទៅ ដើម្បី​ឱ្យ​ពួកគេ​បន្ត​ការ​ព្យាយាម និង​យកចិត្ត​ទុកដាក់​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។

 

ឯកឧត្ដម​​បាន​ថ្លែង​ទៀត​ថា៖ “ការ​ចែក​រំលែក​ចំណេះ​ដឹង និង​ការចេះ​​ស្រូប​យក​គំនិត​ល្អៗ នោះ​អ្នក​នឹង​​ជោគជ័យ​ក្នុង​ជីវិត និង​អាជីវកម្ម”។

 

​ក្នុង​កម្មវិធី ប្រកួត​​ប្រជែង​គម្រោង​អាជីវកម្ម ថ្នាក់​តំបន់​ទន្លេ​មេគង្គ​ឆ្នាំ ២០១៦ នៅ​សណ្ឋាគារ Raffles Hotel Le Royal ក្រុម English Academy របស់​កម្ពុជា បាន​​ឈ្នះ​មេដាយ​មាស ដោយ​ទម្លាក់​ក្រុម​ជើង​ខ្លាំង ១០ ក្រុម​មក​ពី​ ៦ ប្រទេស គឺប៊ូតាន វៀតណាម ចិន ថៃ ឡាវ មីយ៉ាន់ម៉ា រួម​ទាំង​ក្រុម Pengpos  របស់​កម្ពុជា​ផងដែរ​។ ចង់​ដឹង​ព័ត៌មានលំអិត​ សូម​ចុច​ត្រង់​នេះ!

 

“ខ្ញុំ​រវល់ការងារ​ក្រុមហ៊ុនច្រើន ​តែខ្ញុំ​មិន​​​ភ្លេច​តួនាទី​​មេផ្ទះ​ឡើយ”

កម្មវិធី​អប់រំពហុ​ភាសា ជួយ​​កាត់​​បន្ថយ​អនក្ខរភាព ​និង​​ភាព​​ក្រីក្រ​ ​របស់​​​ជនជាតិ​​ដើម​ភាគតិច

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ