Sabay ត្រូវ​ការ​បុគ្គលិក​២​មុខ​តំណែង​បន្ថែម​ទៀត!

Sabay ជា​ក្រុម​ហ៊ុន​ Digital ​​ទំនើប​ និង​​ជា​បណ្តាញ​​សារ​ព័ត៌មាន​​អនឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅកម្ពុជា។ Sabay ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​ការ​បង្កើត​ថ្មី ដើម្បី​មក​បម្រើ​ការងារ​ក្នុង​មុខ​​តំណែង​២បន្ថែមទៀត៖

 

១. Game Support Officer ​
Sabay ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិកសម្រាប់ការងារពេញម៉ោង​ផ្នែក Game Support Officer ​ចំនួន២​រូប ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​លេង​កម្សាន្ត​ និង​ថតវីឌីអូ​ហ្គេម​សម្រាប់ Game Online របស់ Sabay ក៏​ដូច​ជា​សាកល្បង​ជាមួយ Game ថ្មីៗ​ជា​ច្រើន​ទៀត​។

 

តម្រូវការ៖
·  បេក្ខជន និង​បេក្ខនារី យ៉ាង​ហោច​ណាស់​ ត្រូវ​បញ្ចប់​​ថ្នាក់​ទី១២​
·  បេក្ខនារី​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ដាក់​ពាក្យ
·  មាន​អាយុ​ចាប់​ពី១៨ឆ្នាំ​ឡើង​ទៅ
·  មាន​បទ​ពិសោធ​ក្នុង​ការ​លេង Game LAN ឬ online
·  អាច​ប្រើ​ប្រាស់​កុំព្យូទ័រ និង​កម្ម​វិធី Microsoft Office
·  អាច​និយាយ និង​ស្តាប់​ភាសា​អង់គ្លេស​បាន

 

២.អ្នកហាត់ការ (Intern)
ក្រុមហ៊ុន​ត្រូវ​ការ​អ្នក​ហាត់​ការ​ពេញ​ម៉ោង (៨ព្រឹក ដល់ ៥:៣០​ ល្ងាច) ចំនួន​៣​ផ្នែក៖
១. ផ្នែក​ប្រលោម​លោក​ Sabay (២នាក់)
​២. ផ្នែក​រៀបចំ​កម្មវិធី (១នាក់) និង
៣. ផ្នែក​គ្រប់​គ្រង​បណ្ដាញ​សង្គម (១នាក់)

 

អត្ថប្រយោជន៍៖
·  អាច​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ក្រុមហ៊ុន​សប្បាយ
·  ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត
·  ទទួល​បាន​ចំណេះ​ដឹង និង​បទ​ពិសោធ​ការងារ

 

ការ​ដាក់​ពាក្យ៖
បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍  សូម​ផ្ញើ​ប្រវត្តិ​រូប​សង្ខេប​មក​កាន់​អ៊ីមែល [email protected] [email protected]៊ុន​ ​Sabay ដោយ​ផ្ទាល់ តាម​រយៈ​អសយដ្ឋាន អគារ​លេខ ៣០៨ មហា​វិថី​ព្រះមុន្នីវង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ​ (ទល់​មុខ Phnom Penh Tower)។

 

ទូរស័ព្ទ​លេខ ០២៣ ២២ ៨០០០
គេហ​ទំព័រ៖www.sabay.com
កាល​បរិច្ឆេទ​ផុត​កំណត់: ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦ ៕