ហាង Kyochon ផ្ដល់​ឱកាស​ពិសេស​ឲ្យ Fans ​ជួប​ Lee Min Ho ផ្ទាល់​នៅ​ម៉ាឡេស៊ី

ហាង​មាន់​បំពង​កូរ៉េ​ក្យូឆុន (Kyochon) នឹង​ផ្តល់​ឱកាស​ដល់​អតិថិជន​បាន​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង Lee Min Ho ដែល​ជា​អគ្គរដ្ឋទូត​សុឆន្ទៈ​របស់​យីហោ​ហាង​ Kyochon នៅ​ម៉ាឡេស៊ី ក្នុង​ឱកាស​ខួប​គម្រប់​២៥​ឆ្នាំ​ក្នុង​ការ​បើក​ដំណើរការ​របស់​ហាង។

 

Lee Min Ho ជា​តារា​ម៉ូ​ដែល​តំណាង​ហាង​ Kyochon ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​កម្មវិធី Lee Min Ho Fan Club នៅ​ហាង Kyochon ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២៥-មីនា នេះ ដើម្បី​អបអរ​ដល់​ខួប​២៥​ឆ្នាំ​របស់ Kyochon ។

 

ឯ​ហាង​ Kyochon នៅ​កម្ពុជា ក៏​នឹង​ផ្ដល់​ឱកាស​ពិសេស​ដល់​អ្នក​គាំទ្រ​ Lee Min Ho នៅ​កម្ពុជា អាច​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារា​រូប​នេះ នៅ​ឯ​ម៉ាឡេស៊ី​។​

 

ហាង Kyochon ផ្ដល់​ឱកាស​ពិសេស​ឲ្យ Fans ​ជួប​ Lee Min Ho ផ្ទាល់​នៅ​ម៉ាឡេស៊ី

 

អតិថិជន​របស់ Kyochon គ្រាន់​តែ​មក​ទទួល​ទាន​មុខ​ម្ហួប​ណា​មួយ​ក្នុង​ហាង​ Kyochon និង​ចំណាយ​អស់​ត្រឹម​១០​ដុល្លារ ដើម្បី​ទទួល​បាន​វិក្កយបត្រ​ចំណាយ​សរុប​។ សរសេរ​ឈ្មោះ និង​លេខ​ទូរសព្ទ​របស់​លោក​អ្នក នៅ​លើ​វិក្កយបត្រ​ទូទាត់​ចំណាយ​សរុប រួច​ដាក់​ក្នុង​ប្រអប់​ផ្សង​សំណាង​របស់​ហាង​Kyochon។ ការ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៩-​មីនា​ នេះ នៅ​ហាង​ Kyochon ​ផ្លូវ​ប៉ាស្ទ័រ។

 

អ្នក​ឈ្នះ​រង្វាន់​សម្រាប់​ការ​ផ្សង​សំណាង​ក្នុង​ឱកាស​ខួប​២៥​ឆ្នាំ​របស់ (Kyochon) នឹង​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​ម៉ាឡេស៊ី ​ចំនួន​២​ថ្ងៃ​១​យប់​ រួម​នឹង​ឱកាស​ជួប​ផ្ទាល់​ជាមួយ​ Lee Min Ho សម្រាប់​មនុស្ស​ពីរ​នាក់ ១​រង្វាន់​។ ក្រៅ​ពី​នេះ Kyochon កម្ពុជា ​ក៏​មាន​រង្វាន់​ផ្សេងៗ​ទៀត​ ដូចជា ឈុនកាំបូ​ពី​ហាង Kyochon ​ចំនួន​៥​រង្វាន់ និង​ Kyochon USB Flash drive 8GB ចំនួន​២០​រង្វាន់​ផ្សេង​ទៀត​។

 

ក្យូឆុន​ (Kyochon) គឺ​ជា​មាន់​បំពង​បែប​ប្រពៃណី​កូរ៉េ​ដែល​ពេញ​និយម​ទទួល​ទាន​បំផុត​ពី​ប្រជាជន​កូរ៉េ​។ ហាង Kyochon ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ ហើយ​រហូត​មក​ទល់​ពេល​នេះ​ Kyochon បាន​បើក​ហាង​ជាង​១០០០​ហាង នៅ​ទូទាំង​កូរ៉េ​ខាង​ត្បូង និង​ច្រើន​ហាង​ទៀត​នៅ​តាម​បណ្តា​ប្រទេស​ជាង​៦​ក្នុង​ពិភពលោក​។ ហាង​មាន់​បំពង​ល្បី​លំដាប់​ថ្នាក់​លេខ​១​ពី​ប្រទេស​កូរ៉េ ​Kyochon ក៏​មាន​វត្តមាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ជិត​មួយ​ឆ្នាំ​ហើយ​ដែរ​។

 

ហាង​មាន់​បំពង Kyochon ​គឺ​ជា​យីហោ​ល្បី​ពី​ប្រទេស​កូរ៉េ​ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន CBM Corporation Co.,LTd សហការ​ជាមួយ​ក្រុមហ៊ុន Evolution Capital​ ពី​ប្រទេស​ថៃ​។ បច្ចុប្បន្ន​ហាង​មាន់​បំពង​នេះ មាន​ទីតាំង​លើផ្លូវ​ប៉ាស្ទ័រ​(៥១) កែង​ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការ​មន​ជាប់​ហាង​ Domino’s Pizza​ សាខា​បឹង​កេងកង។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​លោក ម៉ក់ គុលិកា​ តាម​ទូរសព្ទ​លេខ ០៩៣ ៣៣៦ ៥៥៥ ៕

 

អត្ថបទ៖ ដៃគូ​សហការ