ប៉ែន ចំរ៉ុង រក្សា​តម្លៃ​ខ្លួន​ដដែល

នៅ​ក្នុង​​ពិធីសម្ពោធ​រឿង​ “បេះ​ដូង​កូពី” ប៉ែន​ ចំរ៉ុង​ បាន​ថ្លែង​មក​កាន់​ Sabayថា​ លោក​​នៅ​តែមាន​ការ​​យោគ​យល់​ចំពោះ​តម្លៃ​ថត​កុន​ក៏​ដូច​ជា​តម្លៃទៅ​​ចូល​រួម​កម្មវិធី​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​សិល្បៈ​។

 

ប៉ែន ចំរ៉ុង រក្សា​តម្លៃ​ខ្លួន​ដដែល

 

តួ​ឯក​ប្រុស​រឿង​”បេះដូង​កូពី” បាន​លើក​ឡើង​ថា​៖ “​សម្រាប់​តម្លៃ​ថត​កុន​គឺ​ខ្ញុំ​អត់​បាន​ឡើង​អី​ទេ​សម្រាប់​ឆ្នាំ​ថ្មី​នេះ ​គឺ​នៅ​តែ​ដដែល​ដូច​ឆ្នាំ​ចាស់​អញ្ចឹង​ដោយ​ហេតុ​ថា​ខ្ញុំ​នៅ​តែ​គិត​ដល់​ស្ថានភាព​សិល្បៈ​របស់​ខ្មែរ​យើង”។ ហើយ​​​តម្លៃ​វិញ ​គឺ​អត់​ទៀង​នោះដែរ ​ជួន​កាល​ខ្ញុំ​ស៊ី​មួយ​រឿង​តែ​ម្ដង​ជួន​កាល​ខ្ញុំ​ស៊ី​តាម​ថ្ងៃ​អាស្រ័យ​ទៅ​តាម​សាច់​រឿង​” ។ ទោះ​បី​ជា​យ៉ាង​ណា តារា​សម្ដែង​ពូកែក្រមិចក្រមើម​ខាង​លើ​ ស្នើ​សុំ​មិន​​បង្ហើប​ពី​តម្លៃ​ខ្លួន​​នោះ​ទេ។

 

​ប៉ែន ចំរ៉ុង​ បន្តទៀត​​ថា​ នៅ​​ដើម​ឆ្នាំ​២០១៦​​នេះ​ លោក​​បាន​ទទួល​ថត​​ចំនួន​​​ពីរ​រឿង​ដែរ​ហើយ ប៉ុន្តែចំនួន​នេះ​ នៅ​​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់។ ងាក​មក​ការ​សម្ដែង​ឯ​ណេះ​វិញ ក៏​មិន​ទាន់​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ដែរ ព្រោះ​រឿង​កន្លង​មក​សុទ្ធសឹងតែ​តម្រូវ​ឱ្យ​លោក​សម្ដែង​បែប​កំប្លុកកំប្លែង​ដដែល។

 

ប៉ែន ចំរ៉ុង រក្សា​តម្លៃ​ខ្លួន​ដដែល

 

អត្ថបទ៖ SAMEDY