លីតឺហួរ ចំណាយជាង​៥០​​លាន​​ដុល្លារ​ទិញ​ផ្ទះ​ឲ្យ​កូន​ស្រី​និង​យន្តហោះ​ជូន​គ្រួសារ

ដើម្បី​ការពារ​ជីវិត​ឯកជន​និង​ក្រសែភ្នែក​ពី​សាធារណៈ តារា​សម្ដែង​ហុងកុង Andy Lau (លីតឺហួរ) មិន​ដែល​ទៅ​ណា​ឆ្ងាយ​ពី​កូន​ស្រី​អាយុ​៤​ឆ្នាំ​ Hanna ទេ។ នៅ​ពេល​ដែល​គ្រួសារ​គ្នា​៣​នាក់​នេះ​ធ្វើ​ដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ តែងតែ​មាន​អង្គរក្ស​អម​និង​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពិសេស។

 

លីតឺហួរ ចំណាយជាង​៥០​​លាន​​ដុល្លារ​ទិញ​ផ្ទះ​ឲ្យ​កូន​ស្រី​និង​យន្តហោះ​ជូន​គ្រួសារ

 

បើ​តាម​សេចក្ដីរាយការណ៍​ថ្មី​ៗ​ តារា​ប្រុស​វ័យ​​៥៤​ឆ្នាំ​រូប​នេះ​បាន​ទិញ​ផ្ទះ​តម្លៃ​២០០​លាន​ដុល្លារ​ហុងកុង​(ជាង​២៥​លាន​ដុល្លារ) នៅ​តំបន់​ Kadoorie Hill ហុងកុង ទុក​ជា​កាដូ​​និង​ការ​បង្ហាញ​សេចក្ដី​ស្រលាញ់​ដល់​កូន​ស្រី។ ផ្ទះ​ដ៏​ប្រណិត​នេះ​សមល្មម​ឲ្យ Hanna រីករាយ​​នៃ​ជីវិត​ឯកជន​និង​សេរីភាព​ពេញ​ទំហឹង។

 

បន្ថែម​លើ​ផ្ទះ​នេះ Andyក៏​បាន​ចំណាយ​លុយ​២០០​លាន​ដុល្លារ​ហុងកុង​ផ្សេង​ក្នុង​ការ​ទិញ​យន្តហោះ​ឯកជន​មួយ​គ្រឿង​សម្រាប់​ខ្លួន​និង​គ្រួសារ​ ដើម្បី​ជា​សុវត្ថិភាព​រាល់​ពេល​ចេញ​ទៅ​ណា​ផ្សេង​ៗ។ ទោះ​ជា​យ៉ាងណាក្ដី វិធានការ​​ខ្លាំង​របស់ Andy ដើម្បី​ធានា​ភាព​ឯកជន​សម្រាប់​កូនស្រី​គឺ​មិន​អាច​ថា​គ្មាន​ការរិះគន់​ទេ។ អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​មាន​អារម្មណ៍​ថា​តារា​ប្រុស​ក្នុង​រឿង​ “Shaolin”​នេះ​បារម្ភ​ហួសហេតុ​ពេក​និង​ចង់​ទាញ​យក​ផលប្រយោជន៍​ពី​ភាព​ល្បី​របស់​ខ្លួន។ ប៉ុន្តែ​មតិ​ផ្សេង​បាន​លើក​ឡើង​ថា ពួក​គេ​យល់​ Andyមាន​មូលហេតុ​ផ្ទាល់​ខ្លួន​ដែរ។ ក្នុងនាម​ជា​បុគ្គល​សាធារណៈ ភាព​ជា​ឯកជន​ត្រូវ​តែ​ទទួល​បាន៕

 

ចុចអាន៖លីតឺហួរ សប្បាយ​ចិត្ត​ដែល​បាន​ថត​រឿង​ថ្មី​ជាមួយ Sammo Hung

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  jaynestars
​​​​​