TWICE​និងGFRIEND សម្ដែង​​បទល្បី ​”Gee” ​របស់Girls’ Generation ឡើង​វិញ

បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​ក្រុម​ចម្រៀង​នារី Girl’s Generation ល្បី​ទូទាំង​អាស៊ី​នោះ​ត្រូវ​បាន​ក្រុម​ចម្រៀង​ស្រករ​ក្រោយ​យក​មក​សម្ដែង​ឡើង​វិញ។

 

TWICE​និងGFRIEND សម្ដែង​​បទល្បី ​”Gee” ​របស់Girls’ Generation ឡើង​វិញ

 

យប់​ថ្ងៃ​ទី ១៣ ខែ​មីនា ក្រុម​ចម្រៀង​​កូរ៉េ​ទើប​រះ​ល្បី​ឈ្មោះ​២​ក្រុម TWICE និង GFRIEND បាន​សហការ​គ្នា​បង្កើត​បាន​ការ​សម្ដែង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ នៅ​លើ​កម្មវិធី​ចម្រៀង​ប្រចាំ​សប្ដាហ៍ Inkigayo សមាជិក​៤​រូប​របស់ GFRIEND និង ៥រូប​របស់ TWICE បាន cover បទ “Gee” កំពូល​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ Girls’ Generation ឡើង​ទៅ​ជា​ក្រុម​ចម្រៀង​ជួរ​មុខ​នៅ​ក្នុង Kpop។

 

អ្នក​ដឹកនាំ​កម្មវិធី លោក Lee Yang Hwa ក៏​បាន​បញ្ជាក់​ដែរ​ថា​នៅ​ពេល​ខាង​មុខ​ បទ​ចម្រៀង​ល្បី​ៗ​កាល​ពី​ឆ្នាំ​មុន​ៗ​នឹង​ត្រូវ​យក​មក​សម្ដែង​ឡើង​វិញ​ដោយ​ក្រុម​ចម្រៀង​ថ្មី​ៗ៕

 

 

ចុចអាន៖តារា​ស្រីកូរ៉េ​ ១១​រូប​ចូលចិត្ត​រាំ​បញ្ចេញ​ខោ​រឹប​ខាង​ក្នុង​លើឆាក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
soompi