រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ

បង់ក្លាដែស៖ សមាជិក៣នាក់ របស់ក្រុមគ្រួសារមួយ បានក្លាយខ្លួនជា មនុស្សដើមឈើ បន្ទាប់ពីមានជំងឺដ៏កម្រ ដែលបណ្ដាល ឲ្យពួកគេដុះ ឬសយ៉ាងធំ នៅលើដៃ និងជើងពួកគេ។

តាមប្រភពព័ត៌មានពីឌេលីម៉ែល បានឲ្យដឹងថា ក្មេងប្រុស Ruhul Amin អាយុ ៨ឆ្នាំ និងឪពុកក្មេងប្រុសនេះ ឈ្មោះ  Tajul Islam អាយុ ៤០ឆ្នាំ រួមនឹងអ៊ំប្រុសរបស់ក្មេងប្រុសនេះដូចគ្នា ឈ្មោះ Bashed Ali អាយុ ៥៥ឆ្នាំ ត្រូវបានធ្វើការពិនិត្យ ថាមានជាប់ពាក់ព័ន្ធនឹងជំងឺស្បែកឈ្មោះ Epidermodysplasia Verruciformis ឬហៅថា ជំងឺមនុស្សដើមឈើ ដែលមានដុះឬសនៅ លើខ្លួន។ យ៉ាងណាមិញ អាការៈមួយនេះ អាចបណ្ដាលមកពីការឆ្លង មេរោគឈ្មោះថា Human Papillomavirus ( គឺជាឈ្មោះនៃក្រុមមេរោគជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់ស្បែក និង ភ្នាសសំណើមនៅលើដងខ្លួនរបស់មនុស្ស ដែលវាមានជាង ១០០ប្រភេទនៃមេរោគ ហើយមាន ៣០ប្រភេទនៃមេរោគនេះ អាចធ្វើឲ្យប៉ះពាល់ដល់កន្លែង ប្រដាប់បន្ដពូជផងដែរ។) ដែលវាអាចនឹងបង្កើត ឲ្យស្បែកមានបញ្ហា និងរីករាលដាលយ៉ាងធំ បន្ថែមជាមួយនឹង ដំបៅដូចដុំៗ និង អាចបង្កឲ្យមានជាសារធាតុដែលមានកំណក ជាពណ៌ក្រហម ត្នោតផងដែរ។

សម្រាប់សមាជិកក្រុមគ្រួសារទាំង៣នាក់នេះ កំពុងតែទទួលការព្យាបាលពី មហាវិទ្យាល័យពេទ្យ Dhaka ក្នុង បង់ក្លាដែស ។

រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ

រូបភាព៖ លោក Tajul Islam អាយុ ៤០ឆ្នាំ និងកូនប្រុស Ruhul Amin អាយុ ៨ឆ្នាំ 

រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ

រូបភាព៖ លោក Bashed Ali អាយុ ៥០ ដែលមានជំងឺជាមនុស្សដើមឈើដូចគ្នា

រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ
រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ
រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ

គួរបញ្ជាក់ដែរថា មកដល់សព្វថ្ងៃគឺមានតែ៣ករណីប៉ុណ្ណោះ ដែលត្រូវបានគេរាយការណ៍ថា កើតមានជំងឺនេះ នៅលើពិភពលោក ខណៈករណីមុន គឺកើតបានកើតឡើងលើ បុរសវ័យ២៥ឆ្នាំ ឈ្មោះ ដែលបានក្លាយជាមនុស្សដើមឈើ ដែលខ្មែរឡូត បានធ្វើការចុះផ្សាយ កាលពីចុងខែមករាមុននេះ។ សម្រាប់លោក Bajandar នាពេលនេះ ហាក់ដូចជា ធូរស្រាលបន្ដិចហើយ ក្រោយពីបានវះកាត់ ឬសដើមឈើនោះ អស់ជិត ៥គីឡូក្រាម ដែលវាកើតមានតាំងពី គាត់អាយុ ១០ឆ្នាំមកម្ល៉េះ។ ក្រោយពីការធ្វើតេស បានបញ្ជាក់ថា ឬសទាំងនោះ មិនមែនជាសញ្ញានៃរោគមហារីកអ្វីនោះទេ ដូចនេះគាត់នឹង អាចធ្វើការវះកាត់ជាបន្ដបន្ទាប់ ដើម្បីកែប្រែជីវិតមួយនេះ៕

រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ
រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ
រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ
រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ
រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ
រកឃើញមនុស្ស៣នាក់ផ្សេងទៀត ក្នុងគ្រួសារតែមួយ មានដុះឬសឈើ ចេញពីខ្លួនប្រាណ

រូបភាព៖ លោក Abul Bazadar មុននឹងធ្វើការវះកាត់ និងក្រុមគ្រួសារ

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត