នារីវ័យក្មេងម្នាក់ យកថ្នាំបាញ់ស្មៅ ផឹកសម្លាប់ខ្លួនឯង ព្រោះខឹងជីដូន ស្ដីបន្ទោស អត់ជួយធ្វើការងារ

បាត់ដំបង៖ នារីវ័យក្មេងម្នាក់បានស្លាប់ បន្ទាប់ពីផឹកថ្នាំ បាញ់ស្មៅ នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង១១៖៣០នាទី នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា នារីរងគ្រោះបានផឹកថ្នាំ បាញ់ស្មៅ បណ្តាលឲ្យ ស្លាប់នោះ ឈ្មោះ ផុន រដ្ឋា ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិ- ឃុំកើតហេតុខាងលើ។ មូលហេតុមកពីជនរងគ្រោះខឹងជីដូនស្តីបន្ទោសឲ្យ អត់ជួយធ្វើការងារ គិតតែពីអង្គុយលេង នៅផ្ទះ។ នគរបាលបន្តថាក្រោយពីសម្ថកិច្ចចុះទៅពិនិត្យសាកសពរួច ឃើញថាពិតជាបាន ផឹកថ្នាំបាញ់ស្មៅ ស្លាប់ពិតប្រាកដមែន។ ហើយក៏បានប្រគល់ សាកសពនារីរងគ្រោះ ឲ្យក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី ៕

នារីវ័យក្មេងម្នាក់ យកថ្នាំបាញ់ស្មៅ ផឹកសម្លាប់ខ្លួនឯង ព្រោះខឹងជីដូន ស្ដីបន្ទោស អត់ជួយធ្វើការងារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត