ហា​យ​លេ​ន​ឌើ ​មួយ​គ្រឿង ឆ្លង​ចរន្តអគ្គិសនី ​ឆេះ​អស់ ​ស្ទើរ​ទាំងស្រុង

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩ ​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ មាន​ករណី ​ឆាបឆេះ​រថយន្ដ​ ហា​យ​លេ​ន​ឌើ​មួយ​គ្រឿង​ ស្ទើរ​ទាំងស្រុង ។ ប្រភព​ពី​ម្ចាស់​រថយន្ត​ បាន​ឲ្យ​ដឹង​ថា ​រូប​គាត់​ពីរ​នាក់​ប្ដី​ប្រពន្ធ ជា​អ្នក​សម្អាងការ បាន​ធ្វើ​ដំណើរ ​ចេញពីផ្ទះ​ម្ដុំ​ទួល​សង្កែ បម្រុង​ឆ្ពោះទៅ​ចូលរួម ​ពិធីជប់លៀង ​គេ​នៅ​ព្រែក​ក្ដាម ។

ហើយ​រថយន្ត​ដែល​ពួក​គាត់​ជិះ​នោះ ម៉ាក​ហា​យ​លេ​ន​ឌើ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-1686 ស្រាប់តែ​មក​ដល់​ ចំណុច​កើតហេតុ ​ក៏​ឃើញ​រថយន្ត​ មាន​ហុយផ្សែង ហើយ​ក៏​ឆាបឆេះ​ យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​ប្រជាពលរដ្ឋ​ នៅ​ម្ដុំ​នោះ​ ជួយ​ធ្វើការ​ពន្លត់ តែ​រថយន្ត​ខូចខាត​អស់​ ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​មក​ដល់ទី​នោះ​ដែរ តែ​សមត្ថកិច្ច​ឲ្យ​ម្ចាស់​រថយន្ត​ ធ្វើការ​ទាក់ទង​ឡានស្ទូច​យក​ទៅ​ជួសជុល​ ដោយ​ខ្លួនឯង ៕

ហា​យ​លេ​ន​ឌើ ​មួយ​គ្រឿង ឆ្លង​ចរន្តអគ្គិសនី ​ឆេះ​អស់ ​ស្ទើរ​ទាំងស្រុង
ហា​យ​លេ​ន​ឌើ ​មួយ​គ្រឿង ឆ្លង​ចរន្តអគ្គិសនី ​ឆេះ​អស់ ​ស្ទើរ​ទាំងស្រុង
ហា​យ​លេ​ន​ឌើ ​មួយ​គ្រឿង ឆ្លង​ចរន្តអគ្គិសនី ​ឆេះ​អស់ ​ស្ទើរ​ទាំងស្រុង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត