ចោរគាស់ផ្ទះ ជំនួយ​ការអភិបាល ខេត្តបាត់ដំបង ​យកទូរស័ព្ទដៃ​ គិតជាប្រាក់ ជាង៦ម៉ឺនដុល្លារ

ខេត្តបាត់ដំបង ៖ ​បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះ​សន្តិភាព បានឲ្យដឹងជំហានដំបូងមកថា ​ផ្ទះលក់ទូរស័ព្ទ យីហោ "ពិភពអាឡិចត្រូនិកលក់ទូរស័ព្ទ" ​មួយកន្លែង ស្ថិតនៅ​តាមបណ្តោយ ផ្លូវលេខ១ ក្នុងភូមិ​កំពង់​ក្របី ​សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង ​បានត្រូវក្រុមចោរ មិនដឹង​មានគ្នាប៉ុន្មាននាក់​ កាត់សោចូលពីខាងលើ​ យកទូរស័ព្ទដៃ ស៊េរីទំនើបៗម៉ាក​ អាយហ្វូន សំាសុង និងសូនី អស់រាប់សិប​គ្រឿង ​គិតជាបា្រក់សុទ្ឋ​ជាង៦ម៉ឺនដុល្លារ ។

សេចក្តីរាយការណ៍​ បានស្រង់សំដីម្ចាស់ផ្ទះ ឲ្យដឹងដែរថា ​ករណីចោរគាស់ផ្ទះនេះ ​មិនដឹងកើតឡើង តាំងពីម៉ោងប៉ុន្មាននោះទេ ​ប៉ុន្តែនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៣ ​មីនា ២០១៦នេះ ពេល​ម្ចាស់ផ្ទះ ឈ្មោះ​ ជោត ច័ន្ទចរិយា អាយុ៣០ឆ្នាំ​ ត្រូវជាភរិយា លោក ឈឹម សាប៊ុន ​ជំនួយការ អភិបាលខេត្តបាត់ដំបង ​បើកទ្វារដើម្បីលក់ដូរ ក៍ឃើញ​ទូរស័ព្ទបាត់ពីក្នុងទូអស់ ​ទើបដឹងថា​ ចោរគាស់​ផ្ទះ ចូលលួច បង្កការភ្ញាក់ផ្អើលតែម្តង​ ។

សេចក្តីរាយការណ៍​ បានបញ្ជាក់ទៀតថា ​នៅវេលាម៉ោង ជាង៨ព្រឹក ថ្ងៃអាទិត្យដដែល​​ ប៉ូលិសជំនាញកំពុងធ្វើ​កោសល្យវិច័យ​ និង​​ស្រាវជ្រាវ តាមប្រមាញ់​​រកជនសង្ស័យ ៕

ចោរគាស់ផ្ទះ ជំនួយ​ការអភិបាល ខេត្តបាត់ដំបង ​យកទូរស័ព្ទដៃ​ គិតជាប្រាក់ ជាង៦ម៉ឺនដុល្លារ
ចោរគាស់ផ្ទះ ជំនួយ​ការអភិបាល ខេត្តបាត់ដំបង ​យកទូរស័ព្ទដៃ​ គិតជាប្រាក់ ជាង៦ម៉ឺនដុល្លារ
ចោរគាស់ផ្ទះ ជំនួយ​ការអភិបាល ខេត្តបាត់ដំបង ​យកទូរស័ព្ទដៃ​ គិតជាប្រាក់ ជាង៦ម៉ឺនដុល្លារ
ចោរគាស់ផ្ទះ ជំនួយ​ការអភិបាល ខេត្តបាត់ដំបង ​យកទូរស័ព្ទដៃ​ គិតជាប្រាក់ ជាង៦ម៉ឺនដុល្លារ
ចោរគាស់ផ្ទះ ជំនួយ​ការអភិបាល ខេត្តបាត់ដំបង ​យកទូរស័ព្ទដៃ​ គិតជាប្រាក់ ជាង៦ម៉ឺនដុល្លារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត