ពិធីបញ្ចុះបឋមសិលាខុនដូ The Penthouse Residence

ភ្នំពេញ៖ ពិធីបញ្ចុះបឋមសិលាអគារ The Penthouse Residence បានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី១២ ​ខែមិនា ឆ្នាំ២០១៦ ដើម្បីអបអរសាទ ការលក់គម្រោងខុនដូ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងបណ្តាលសារព័ត៌មាន សំខាន់ៗជាច្រើនអ្នក។​ The Penthouse Residence បាននាំមកនូវគម្រោងអភិវឌ្ឍន៍ចម្រុះមួយ ដែលដាក់បញ្ចូលគ្នាទាំងលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម នៅតាមបណ្តោយផ្លូវសុធារស  ក្រុងភ្នំពេញ។ The Penthouse Residence មិនមែនជាគម្រោងដំបូងរបស់ ឧកញ៉ា លី ហុង នោះទេ។ ស្នាដៃដ៏ប្រកបដោយភាពជោគជ័យ និងគួរអោយស្ញប់ស្ញែងជាច្រើនដែលលោកបានសម្រេចកន្លងមកមានដូចជា សណ្ឋាគាលំដាប់ផ្កាយ៥ អង្គរផាលេស  និង បុរីអង្គរផាលេស​ ក្នុងក្រុងសៀមរាប។

ពិធីបញ្ចុះបឋមសិលាខុនដូ The Penthouse Residence

The Penthouse Residence ត្រូវបានសាងសង់ទ្បើង ដើម្បីបំពេញបំណងប្រាថ្នារបស់អតិថិជន ដែលជារចនាប័ទ្មជីវិតដ៏ប្រណីត ​ជាមួយនឹងភាព ងាយស្រួលគ្រប់តំបន់នៃ រាជធានីភ្នំពេញ។​ The Penthouse Residence មានទីតាំងស្ថិតនៅ ខាងមុខផ្សារទំនើបអ៊ីអននិងសណ្ឋាគារសូហ្វ៊ីតែល អាគារលេខ83B ផ្លូវសុធារសដែលជាបេះដូងនៃរាជធានីភ្នំពេញ​ ដែលពោរពេញដោយ ភាពងាយស្រួល និងរស់នៅក្នុងភាពស៊ីវីល័យ។ នៅជុំវិញ The Penthouse Residence មានសាលារៀន មន្ទីរពេទ្យ ស្ថានទូត អាគារពាណិជ្ជកម្មជាច្រើន និងជាកន្លែងប្រកបដោយផាសុខភាព និងសុវត្ថិភាពបំផុតក្នុងការរស់នៅ​។​ អាគារទាំងមូលបំពាក់ដោយកញ្ចក់ថ្លា ដែលអាចឱ្យអ្នកទស្សនាពីទេសភាពទីក្រុងភ្នំពេញទាំស្រុងដូចជា៖ ព្រះបរមរាជវាំង ទន្លេសាប ទន្លេមេគង្គ ទន្លេចតុមុខ និងវិមានឯករាជ្យដែលជាទីតាំងដ៏ល្អបំផុតក្នុងទីក្រុងនៃប្រទេសកម្ពុជា។ លក្ខណៈពិសេសរបស់អាគារthe Penthouse Residence គឺមាន 36 ជាន់ មានអាងហែលទឹក កន្លែងហាត់ប្រាណ សូណា ស្កាយបារ មាន​នៅ​ជាន់​ទី​ ៣៦ ​និងមានសន្តិសុខ២៤ម៉ាង។ អ្វីដែលពិសេសបំផុតមួយទៀតគឺ មានភោជនីយដ្ឋានវិលដំបូងគេនៅកម្ពុជា ដោយផ្តល់ជូនអតិថិជនទស្សនាទេសភាពបាន ៣៦០ដឺក្រេក្នុងទីក្រុង និងអាចវិលបានមួយជុំក្នុង រយៈពេលមួយម៉ោង។

The Penthouse Residence ជាអគារលំនៅដ្ឋានខ្ពស់ដំបូងគេដែលត្រូវបានរចនាឡើងក្នុងបទដ្ឋានខ្ពស់ បំផុតកម្រិត អន្ដរជាតិលំដាប់ផ្កាយ៥។ អ្វីដែលជាបំណងរបស់វិនិយោគិន ចំពោះគម្រោងស្ថាបត្យកម្មនេះ ត្រូវបានបង្កើតនូវការអភិវឌ្ឍខុនដូ ប្រណីតជាលើកដំបូងក្នុងប្រទេសកម្ពុជា។ ជាកន្លែងស្នាក់នៅ ប្រកបដោយកិត្យានុភាព និងស័ក្តិសមជាគេហដ្ឋានលំដាប់ កំពូលពិតៗ។លំនៅដ្ឋាននីមួយៗ មានលក្ខណៈប្លែកៗពីគ្នា ដោយមានការរចនាបែបលក្ខណៈសិល្បៈ ពិសេសនោះមានបរិយាកាស ខ្យល់ដង្ហើមបរិសុទ្ធជាមួយ នឹងជំនោរទន្លេ និងទេសភាពស្រស់ត្រកាល ក្នុងទីក្រុងដែលធ្វើឱ្យ The Penthouse Residence ក្លាយជាទិសដៅ ដែលមនុស្សចង់រស់នៅ ច្រើនបំផុតក្នុងរាជធានីភ្នំពេញ។ 

ភ្ញៀវកិត្តិយស និងបណ្តាសាព័ត៌មានទាំងអស់ត្រូវបានអញ្ជើញចូលរួម  ដើម្បីធ្វើជាសក្ខីភាពនៃការប្រារព្ធពិធីនេះ ដែលបាន ចាប់ផ្តើមនៅម៉ោង ៨:៣០ ព្រឹក ប្រកបដោយក្តីរីករាយ។ បន្តាប់ពីបញ្ចុះបឋមសិលាហើយ ភ្ញៀវកិត្តិយស និងបណ្តាសាព័ត៌មានទាំងអស់ បានចូលរួមទទួលទានអាហារសម្រន់ និងទស្សនាផ្ទះគំរូ ដែលបានរៀបចំយ៉ាងល្អប្រណីត។​ 

The Penthouse Residence មានបន្ទប់៥ជម្រើសសម្រាប់អតិថិជន

អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ  ក្នុងរយះពេលត្រឹមតែ ប្រាំសប្តាហ៍ដំបូង គម្រោង The​Penthouse Residence បានទទួលការចាប់អារម្មណ៍ ពីអតិថិជនសម្បើមខុសប្លែកពីធម្មតា ហើយបានលក់អស់ ៥០% ហើយក៏មានអតិថិជនជាច្រើនទៀតកំពុងធ្វើការពិចារណាកក់ទិញ ជាបន្តបន្ទាប់។​​ បើយោងតាមសន្ទុះនៃការលក់ខាងលើនេះ  The Penthouse Residence នឹងលក់អស់ ១០០% នាពេលឆាប់ៗខាងមុខនេះ។ 

ប្រាក់កក់ដំបូងត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ អ្នកនឹងអាចក្លាយជាម្ចាស់ខុនដូលំដាប់ពិភពលោក។ សម្រាប់ព័ត៌មានលំអិត សូមអញ្ជើញមកទស្សនាផ្ទាល់នៅ Office Show Room The Penthouse Residence  រឺទូរស័ព្ទមកលេខ​  085 570 570 / 023 210 666 .

ជីវិតដ៏ប្រណិតរបស់លោកអ្នក គឺជាតម្រូវការរបស់យើងខ្ញុំ!

ពិធីបញ្ចុះបឋមសិលាខុនដូ The Penthouse Residence
ពិធីបញ្ចុះបឋមសិលាខុនដូ The Penthouse Residence

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត