ស្វា​ឪ​អាក្រាត​ននលគក​១​គូ បង្ក​ភាពវឹកវរ​ដេញ​វ៉ៃ​គ្នា​ផ្អើល​ពេញ​កន្លែង​រស់នៅ​ (មានវីដេអូ)

​កាលពីពេល​ថ្មីៗ​នេះ ស្វា​ឪ​ឈ្មោល​អាក្រាត​ននល​គោក​១​គូ បាន​វាយ​ប្រតប់​គ្នា និង​បង្ក​ភាពវឹកវរ​ពេញ​ក្នុង​បរិវេណ​រស់នៅ​របស់​ពួកវា នៅឯ​សួនសត្វ​មួយ​ក្នុងប្រទេស​អង់គ្លេស ។​

​តាមរយៈ​វីដេអូ​ត្រូវបាន​ថត​នៅឯ​សួនសត្វ Twycross ក្នុង Atherstone ប្រទេស​អង់គ្លេស បានបង្ហាញ​ឲ្យ​ឃើញ “​តារា​ស្រ​ឡាយ​មនុស្ស​” ននលគក​១​គូ បាន​បង្ក​ភាព​ឆោឡោ និង​ដេញ​ប្រតាយប្រតប់​គ្នា​ផ្អើល​ពេញទី​កន្លែង​រស់នៅ​របស់​ពួកវា ។​

​ស្វា​ឪ​ដែល​អ្នក​ថត​បញ្ជាក់ថា គឺជា​បងប្អូន​ប្រុស​នឹង​គ្នា​នេះ បាន​រង​ទទួល​ជំងឺ​អត់​រោម​ដ៏​កម្រ​មួយ​មាន​ឈ្មោះថា alopecia ។​

​ទោះជា​យ៉ាងណា ពួកវា​ក៏​ពុំ​បង្ក​ឲ្យ​គ្នា​វា​ណា​១ រងរបួស​នោះឡើយ ដែលទិដ្ឋភាពនេះ​ មើលទៅគឺប្រហែលពួកវាដេញប្រឡែងគ្នាលេង​ ដើម្បី​បង្កើត​នូវភាពសប្បាយរីក​រាយប៉ុណ្ណោះ ៕​

ស្វា​ឪ​អាក្រាត​ននលគក​១​គូ បង្ក​ភាពវឹកវរ​ដេញ​វ៉ៃ​គ្នា​ផ្អើល​ពេញ​កន្លែង​រស់នៅ​ (មានវីដេអូ)