រឿង​ភ្ញាក់​ផ្អើល​ ១៣ យ៉ាង​ដែល​អ្នក​ប្រហែល​មិន​ធ្លាប់​ដឹង​ពី​ក្រុមហ៊ុន Microsoft

១) ប្រសិន​បើ​អ្នក​ទិញ​ភាគហ៊ុន ១ ហ៊ុន​របស់ Microsoft ក្នុង​តម្លៃ ២១ ដុល្លារ​ក្នុង​នៅ​ថ្ងៃ ១៣ មិនា ឆ្នាំ ១៩៨៦ សំណើ​នៃ​ការ​ដាក់​លក់​ជា​សាធារណៈ​លើក​ដំបូង IPO គឺ​មាន​តម្លៃ ១៤ ៩៩០ ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ភាគ​ហ៊ុន​នេះ​កើន ៧១,២៨៣% ក្នុង​រយៈ​ពេល ៣០ ឆ្នាំ។

 

២) នៅ​ក្នុង​ឆ្នាំ ១៩៨៧ ក្នុង​វ័យ ៣១ ឆ្នាំ​ ស្ថាបនិក​ Microsoft លោក Bill Gates ក្លាយ​ជា​មហាសេដ្ឋី​ក្មេង​មាន​ជាង​ពុំ​ធ្លាប់​មាន។ នៅ​ក្នុង​ឆ្នាំ ១៩៩៥ លោក​បាន​ក្លាយ​ជា​បុរស​មាន​ជាង​គេ​នៅ​លើ​ផែន​ដី​គឺ​មាន​ទ្រព្យសម្បត្តិ​ចំនួន ១២,៩ ពាន់​លាន​ដុល្លារ។

 

៣) ក្រុម​អ្នក​វិភាគ​បាន​ព្យាករណ៍​ ការ​ស្ទុះ​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ក្រុមហ៊ុន Microsoft នឹង​ធ្វើ​ឲ្យ​កើត​មាន​មហាសេដ្ឋី​ក្រៅ​ពី​​លោក Bill Gates យ៉ាង​ហោច​ណាស់​ពីរ​នាក់​ទៀត​ប៉ុន្តែ​ចំនួន​នេះ​បាន​កើន​ឡើង ១២ ០០០ នាក់​។

 

៤) នៅ​ក្នុង​ឆ្នាំ ១៩៨៨ លោក Bill Gates បាន​ទិញ​ភូមិគ្រឹះ​មួយ​កន្លែង​មាន​ឈ្មោះ​ថា Xanadu 2.0 ទំហំ​ផ្ទៃ​ដី​ជាង ៦ គីឡូម៉ែត្រ​ការ៉េ ក្នុង​រដ្ឋ​ធានី វ៉ាស៊ីនតោន ក្នុង​តម្លៃ​ទឹក​ប្រាក់ ២ លាន​ដុល្លារ ហើយ​បច្ចុប្បន្ន​ភូមិគ្រឹះ​មួយ​នេះ​គឺ​មាន​តម្លៃ ១២៣ លាន​ដុល្លារ។

 

៥) លោក Brain Eno គឺ​ជា​តន្ត្រី​ករ​មួយ​រូប​ដែល​សរសេរ​បទ​ភ្លេង​សម្រាប់​កម្មវិធី Window 95 របស់​ក្រុមហ៊ុន Microsoft ជា​លើក​ដំបូង។

 

៦) កម្មវិធី Window 95 របស់​ក្រុមហ៊ុន Microsoft គឺ​មាន​ភាព​ទាក់ទង​គ្នា​ជាមួយ​អាល់ប៊ុម​ចម្រៀង​ The Rolling Stones មាន​ចំណង​ជើង​ថា Start Me Up ដែល​ជា​សំឡេង​ Background នៅ​ពេល​ Windowដំណើរ​ការ​ដំបូង។

 

៧) កម្មវិធី​ដ៏​ល្បី​ល្បាញ​ដំបូង​បំផុត​របស់ Microsoft គឺ​កម្មវិធី Microsoft Excel, Apple VisiCalc និង Lotus 1-2-3។

 

៨) ក្រុមហ៊ុន Microsoft មាន​កម្មវិធី​ជា​កម្មសិទ្ធិ​បញ្ញា​របស់​ខ្លួន​ដល់​ទៅ ៤៨ ៣១៣ កម្មវិធី។

 

៩) នៅ​ឆ្នាំ ២០០០ លោក Bill Gates និង Steve Ballmer ជា​រឿយ​តែង​ថត​វីដេអូ បែប​កំប្លែងៗ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​បុគ្គលិក​ខ្លួន។

 

១០) ក្រុមហ៊ុន Microsoft និង ក្រុមហ៊ុន Apple បាន​ធ្វើ​ការ​ជា​មួយ​គ្នា​អស់​ច្រើន​ឆ្នាំ​ ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ដំបូង​មាន​ឈ្មោះ​ថា Macintosh រហូត​ដល់ Microsoft បាន​ប្រកាស​កម្មវិធី Windows របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង ធ្វើ​ឲ្យ​លោក Bill Gates និង​លោក Steve Jobs ជា​គូ​ប្រជែង​គ្នា​អស់​ច្រើន​ឆ្នាំ។

 

១១) នៅ​ក្នុង​ឆ្នាំ ១៩៩៤ ក្រុមហ៊ុន Timex និង​ក្រុមហ៊ុន Microsoft បាន​បង្កើត​នាឡិកា​ឆ្លាត​វៃ​មួយ​មាន​ឈ្មោះ​ថា Datalink ដែល​ជា​ប្រភេទ​នាឡិកា​ឆ្លាត​វៃ​មិន​ដែល​ធ្លាប់​មាន​ ដោយ​យក​ឈ្នះ Apple អស់​រយៈ​ពេល ១២ ឆ្នាំ។

 

១២) នៅ​ក្នុង​ឆ្នាំ ១៩៩៧ ក្រុមហ៊ុន Microsoft បាន​ជួយ​សង្គ្រោះ​ក្រុមហ៊ុន Apple ដែល​ស្ទើរ​តែ​ក្ស័យធន​ទៅ​ហើយ​ដោយ​ពេល​នោះ​ Microsoft បាន​វិនិយោគ​ទៅ​ឲ្យ Apple ដល់​ទៅ ១៥០ លាន​ដុល្លារ ហើយ​ Steve Jobs ត្រូវ​បាន​គេ​ប្រកាស​តែង​តាំង​ធ្វើ​ជា​នាយក​ប្រតិបត្តិ​នៅ​ដំណាក់​កាល​ដំបូង។

 

១៣) Microsoft នា​ពេល​នេះ​មិន​ត្រឹម​តែ​ផលិត​ ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Windows សម្រាប់​កុំព្យូទ័រ​ប៉ុណ្ណោះ​ទេ គឺ​មាន​សេវាកម្ម​បច្ចេកវិទ្យា​ច្រើន​ទៀត​ដូចជា Real-Time Translation, Tablet, Computer laptop, Smart TV ជា​ដើម ហើយ​នេះ​ឆ្នាំ ២០០១ ក្រុមហ៊ុន​បាន​បញ្ចេញ​ឧបករណ៍​លេង​ហ្គេម Xbox ដែល​មាន ភាព​ប្រកួត​ប្រជែង​ខ្លាំង​ជា​មួយ Playstation 2 របស់​ក្រុមហ៊ុន​ Sony។ 

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com