ប្រព័ន្ធ​ដឹក​ជញ្ជូន​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស

ប្រទេស​ថៃ ៖ ប្រព័ន្ធ​ដឹក​ជញ្ជូន​នឹង​ក្លាយជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ជំរុញ​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ។ យោង​តាម​រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន ឲ្យ​ដឹង​ថា ថវិកា​ចំនួន​១៣,៤២ ប៊ី​លាន​បាត ត្រូវ​បាន​ចាត់ចែង​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ដឹក​ជញ្ជូន​នៅ​តំបន់ សេដ្ឋកិច្ច​ពិសេស ក្នុង​Mae Sot ខេត្ត​Tak  ។

លោក Arkhom Termpitta yapaisith  បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​បណ្តាញ​ដឹក​ជញ្ជូន​គឺ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​Tak ដើម្បី​ជំរុញ​និង​ជួ​យស​ម្រូ​ល​ដល់​ការ​វិនិយោគ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម ។

តំបន់​សេដ្ឋកិច្ច​ពិសេស ស្រុក​Mae Sot បាន​និង​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ជាមួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ លើស​ពី​នេះ​ទៀត ការ​ធ្វើ​សភា​វូ​នី​យ​កម្ម​នៃ​គម្រោង តម្រូវ​ឲ្យ​មាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង បញ្ហា​ពលករ ។

ថវិការ​ចំនួន​១៣,៤២​ប៊ី​លាន​ដុល្លារ នឹង​ត្រូវ​យក​មក​ប្រើប្រាស់​សម្រាប់​ការ​សាងសង់​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ដើម្បី​ជំរុញ​ដល់​ការ​ពង្រីក​វិសាលភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ក្នុង​នោះ​ដែរ គម្រោង​ទាំងនេះ​រួម​មាន​គម្រោង​សាងសង់​ស្ពាន​ទី​ពីរ​ឆ្លងកាត់​ទន្លេ Moei  ដោយ​ការ​អភិវឌ្ឍ​នេះ​ទៀត​សោត​នឹង​ត្រូវ​អភិវឌ្ឍន៍​នៅ​តំបន់​ជុំវិញ​ស្ពាន​ថ្មី ។ ជាង​នេះ​ទៀត ក៏​មាន​គម្រោង​មួយទៀត នៃ​ការ​អភិវឌ្ឍន៍​អាកាសយានដ្ឋាន Mae Sot ផង​ដែរ ។

គួរ​បញ្ជាក់​ដែរ ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តំបន់ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​មាន​ទឹកប្រាក់​៧០​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ ។

លោក Arkhom បាន​បន្ថែម​ទៀត​ថា ស្រុក​ទាំង​បី​នេះ​ត្រូវការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹក​ជញ្ជូន​ជា​ចាំបាច់ ។ មិនតែប៉ុណ្ណោះ ស្រុក Mae Sot កំពុង​តែ​ខ្វះខាត​សាល​ប្រជុំ​អន្តរជាតិ និង​ទីតាំង តាំងពិព័រណ៍​ពាណិជ្ជកម្ម ។

លោក​បាន​លើក​ឡើង​ទៀត​ថា ខេត្ត​Tak ត្រូវការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹក​ជញ្ជូន​ជា​បន្ទាន់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​ធ្វើ​ពាណិជ្ជកម្ម ដែល​ផ្សារ​ភ្ជាប់​ប្រទេស​ថៃ​ជាមួយនឹង​ប្រទេស​ជិត​ខាត ដូច​ជា​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​មី​យ៉ា​ន់​ម៉ា ឥណ្ឌា និង​ចិន​ខាងត្បូង​ជាដើម ៕