ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោសែន ​ថ្លែងក្នុងពិធីបើកសន្និសីទ​ជាតិស្តីពី​ការអភិវឌ្ឍវិស័យ​មីក្រូហិរញ្ញវត្ថុ

រាជធានីភ្នំពេញ ៖ ​ថ្លែងនៅក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្តីពី​ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានមានប្រសាសន៍ថា " អង្គការ​មីក្រូហិរញ្ញវត្ថុ​គឺមិនមែនជារបស់រដ្ឋទេ ។ ​ ការអោយលុយទៅប្រជាជនខ្ចីគឺ ​ដោយមិនបានពិនិត្យ​អោយគ្រប់ជ្រុងជ្រោយ ​ហាក់ដូចជាមានគម្រោង​ ដូចជាអោយខ្ចីជិះលេង ​ហើយបន្ទាប់មក គ្មាន​លុយសងគឺរិបអូសយកផ្ទះសម្បែងគ្នា។​ អង្គការ និងបុគ្គលដែលធ្វើខុសច្បាប់​មួយចំនួនគឺមិនអោយរួចពីសំណាញ់ច្បាប់ ។  ដូចជាករណីថ្មីៗដែលប្រជាជន​ជាប់ប្រាក់ជាង៧២ម៉ឺនរៀល ហើយគ្នា​យកលុយទៅសងបែរជា​ធនាគារធ្វើហាក់ដូចជាមិនព្រមទទួល ​គឺមានបំណងចង់រិបអូសផ្ទះគ្នាតែម្តង។ ​បានភរិយាខ្ញុំយកលុយទៅ​សងនិងធ្វើអន្តរាគមន៌ទើបបានរួចផុតពីការរិបអូស។

អស់លោកមន្រ្តី ​សមត្ថកិច្ចកុំសូវចេះតែទៅជូួយ​ធនាគារធ្វើបាបប្រជាពលរដ្ឋយើង។ ​ធនាគារ ឬមីក្រូហិរញ្ញវត្ថុបែបនេះត្រូវពិនិត្យ​ឡើងវិញជាបន្ទាន់។ទន្ទឹមនឹងនេះ ​ក៏មានក្រុមហ៊ុនភ្នាក់ងារ​​ហិរញ្ញវត្ថុ​មួយចំនួនធានាអោយការ​ប្រាក់ខ្ពស់រហូតដល់ ១២% ​នេះគឺសូមប្រជាពលរដ្ឋប្រយ័ត្នប្រយែងបំផុត ​ការពិតគ្មានធនាគារណាធ្វើបែបនេះទេ ​នេះគឺជាការល្បួងដែល​មានគ្រោះថ្នាក់ខ្លាំងណាស់។

ខ្ញុំកំពុងពិនិត្យទីលើភ្នាក់ងារហិរញ្ញវត្ថុបែបនេះ ​ដែលកំពុងអូសទាញពលរដ្ឋយើង​អោយធ្លាក់ក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។ ​អ្នកណាក៏ដោយ ទោះបីតំណាងរាស្រ្តក៏ដោយ ​បើឃោសនាភូតបោកប្រាស់​ពលរដ្ឋ គឺត្រូវប្រឈមមុខនឹងច្បាប់ដូចគ្នា។​ ​ចំពោះបក្សនយោបាយនានាដែលកំពុងឃោសនា ​ សន្យាថានឹងលុបចោលនូវបំណុលទាំងអស់នោះ​គឺជាឃោសនាបំពានលើ​បទបញ្ញត្តិជាក់ស្តែង​​លើ​ហិរញ្ញវត្ថុ ​គឺត្រូវចាប់ខ្លួនតែម្តង ​ដើម្បីចៀសវាងការធ្វើនយោបាយប្រជាភិថុត។"