វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៦ កង​យោធពលខេមរភូមិន្ទ និង​កងទ័ពជើងគោក​អា​មេ​រិ​ក

ខេត្តកំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ មីនា ២០១៦ នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ACO ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ មាន​រៀបចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​​លំ​ហាត់​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៦ ក្រោម​វត្តមាន​របស់​លោក​ឧត្តមសេនីយ៍ឯក​ជា សា​រ៉​ន មេបញ្ជាការ​រង នាយសេនាធិការ​កង​ទ័ព​ជើង​គោក, ​​លោក​ជំទាវ ​ជូ​លី ជុង JULIE CHUNG តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក​ឧត្តម​សេនីយ៍​ទោ EDWARD F.DOORMAN មេបញ្ជាការ​ទីបញ្ជាការ​ទ្រទ្រង់​ទី​៨​នៃ​កងទ័ពជើងគោក​អា​មេ​រិ​ក ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ។

ក្នុង​ឱកាស​នោះ ក៏​មានការ​ចូលរួម​ពី​អនុ​ពន្ធ​យោធា អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ផង​ដែរ ។

ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៦ គឺ​​ជា​លំ​ហាត់​ទ្វេភាគី​ រវាង​កង​យោធពលខេមរភូមិន្ទ ជាមួយ​កងទ័ពជើងគោក​សហរដ្ឋ​អាមេរិក ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ។