​ជំនាញ​យ៉ាងណា ក៏មិន​អាច​គេចផុតដែរ​

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៤ មីនា ២០១៦ នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហោ វុ​ទ្ធី បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់ជន​សង្ស័យ​ម្នាក់ ស្ថិត​​ក្នុ​ងភូមិ​ដុង​តាដាំ សង្កាត់ស្រះប្ញស្សី ក្រុង​ស្ទឹង​ត្រែង​ ដែល​ជា​​​​មេ​​​ចោរ​​ជំនាញ​ និង​សកម្ម​បំផុត​ខាង​​កាច់​​សោ​.​ក​ម៉ូតូ​​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង បន្ទាប់​ពី​បក្សពួក​២​នាក់​ត្រូវ​កម្លាំង​ចាប់ខ្លួន​បាន​បញ្ជូន​ទៅ​សាលា​ដំបូង និង​បន្ត​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ។