លោក ថៃ រតនៈ​សត្យា​ ៖ ជ័យ​លា​ភី​លេខ​៣ សម្រាប់​របាំ​ក្រឡាន​របស់ខេត្តក្រចេះ ​

ខេត្តក្រចេះ​ ៖ លោក ថៃ រតនៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ​ដាក់​នៅក្នុង​ទិវា​វប្បធម៌​ជាតិ​៣ ​មី​នា ក្នុង​គោលបំណង​ដើម្បី​ឲ្យ​យុវជន-យុវតី យល់​ដឹង​ពី​អត្តសញ្ញាណវប្បធម៌​ជាតិ និង​​ជំរុញ​​ឲ្យ​យុវជន​ខិតខំ​ចូលរួម​ការ​អភិ​រ័ក្ស​លើក​ស្ទួយ​សក្កានុ​​ពល​វប្បធម៌​ដ៏សម្បូរ​បែប​របស់​កម្ពុជា ដើម្បី​សំដៅ​ទៅ​រក​វឌ្ឍនភាព​ជាតិ មិន​ឲ្យ​យុវជន​លង់​ជ្រៅ​ទៅ​នឹង​វប្បធម៌​បរទេស ។

មាន​ប្រសាសន៍​លើក​ឡើង​បន្តនៅ​ក្នុង​សាល​មហោស្រព​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មី​នា ក្នុង​ពិ​ធី​ប្រារ​ព្ឋ​ទិវា​វប្បធម៌​ជាតិ​៣​មី​នា ក្រោម​ប្រធានបទ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​ ​ ​​ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រោម​ឱវាទ​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​យុវ​សិស្ស​ និស្សិត ​​ច្រើន​រាយ​នាក់​ចូលរួម​ផង​ដែរ​នោះ លោក​​ ថៃ រតនៈ​សត្យា ​​បាន​សម្តែង​​ការ​កោត​ស​រសើរ​ដល់​មន្ទីរ​វប្បធម៌​ និងវិចិត្រ​សិ​ល្បៈ​ខេត្ត ក្រោម​ការ​ទំនុក​បម្រុង​និង​​យកចិត្តទុកដាក់​បន្ថែម​ពី​លោក​អភិបាលខេត្ត បានធ្វើ​ឲ្យ​របាំ​មួយ​ចំនួន​របស់​ខេត្ត ឈាន​ទទួល​បាន​លទ្ឋ​ផល​ចំណាត់ថ្នាក់​លេខ​៣ ​លើ​ការ​ប្រកួត​ប្រជែង​នៅ​ទូ​ទាំង​ប្រទេស សម្រាប់​ឆ្នាំ​២០១៦​នេះ​ ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូននៅ​លើទំព័រ​កាសែត​កោះសន្តិភាព​