ផ្ទុះ​ត​ណ្ហា​ លួច​បើក​មុង​ប្រពន្ធ​គេ​កណ្តាលរាត្រី

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្ដឹង​ទៅ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​កោះដាច់ ឱ្យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១១ មីនា បន្ទាប់​ពី​បន្លំ​ធ្វើ​ជា​ប្តី​ស្ត្រី​ម្នាក់ ដោយ​បើក​មុង​លបចូល​ទៅ​បបោស​អ​ង្អែ​ង និង​រួមរ័ក​យ៉ាង​ត្រេក​ត្រអាល​តែ​មិន​ទាន់​បាន​សម្រេច​ផង ដោយសារ​នាង​ប្លែក​អារម្មណ៍ ក៏​បាន​បើកភ្នែក​មើល ឃើញ​ថា​មិនមែន​ជា​ប្តី​ក៏​បាន​ស្រែក​ឆោឡោ​ឡើង​កាត់​ស្បៃ​រាត្រី ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១០ មីនា ស្ថិត​ក្នុង​ខ្ទម​ស្បូវ​លក់ដូរ​មួយ​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះដាច់  ក្នុងភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ។

បុរស​ដែល​លបចូល​លូកលាន់​ប្រពន្ធ​គេ​ឈ្មោះ ឃឹម សុ​ភ័ក្ត្រ អាយុ​២៧​ឆ្នាំ មាន​មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់​មាន​តូប​ក្បែរ​គ្នា ។

លោក ទេព សុវណ្ណ​ឌី​ណា នាយ​នគរបាល​ប៉ុស្តិ៍​កោះដាច់​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ចប់​លក់ដូរ នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​កើតហេតុ ស្ត្រី​រូប​នោះ​បាន​ចូល​ដេក​នៅ​ក្នុង​រោង​លក់ដូរ​របស់​នាង​តែ​ម្នាក់ឯង​មុន​ប្តី ។ ចំណែក​ប្តី​នាង​បាន​ទៅ​នេសាទ​ត្រី​នៅ​តាម​មាត់​ទន្លេមេគង្គ ដែល​នៅ​ជិត​នោះ​ហើយ​នេះ​គឺជា​ទម្លាប់​ទៅ​ហើយ ។

តាម​នគរបាល​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា ខណៈនោះ​បុរស​កំហូច​ម្នាក់​ដែល​ដេក​នៅ​រោង​ក្បែរ​នោះ បាន​ក្រោក​ទៅ​បត់ជើង​ដោយ​ស្លៀក​កន្សែង​។ នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​ឆ្លងកាត់​មុខ​រោង​ស្បូវ​របស់​ស្ត្រី​រូប​នោះ ឃើញ​នាង​ដេក​នៅ​តែឯង​ក្នុង​មុង ទំនង និង​មាន​អារម្មណ៍​ផ្លូវភេទ​ពុះ​ក​ញ្ច្រោ​ល ក៏​បាន​លប​ដើរ​ចូល​ទៅ​បន្លំ​ធ្វើ​ជា​ប្តី​ដោយ​បើក​មុង ចូល​ទៅ​បបោសអង្អែល​ធ្វើ​ឱ្យ​នាង​ត្រេកត្រអាល​ដោយសារ​ស្មាន​តែ​ប្តី ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​យប់​នោះ​បុរស​កំហូច​នេះ​និង​ស្ត្រី​រូប​នោះ បាន​រួមរ័ក​គ្នា​យ៉ាង​ត្រេកត្រអាល​តែ​ក្រោយមក​ស្ត្រី​រូប​នោះ​មានការ​សង្ស័យ ដោយ​អ្វី​ៗ​ហាក់ដូចជា​ប្លែក​ខុស​សព្វមួយដង​ក៏​បាន​បើកភ្នែក​មើល ឃើញ​ថា មិនមែន​ប្តី​របស់​ខ្លួន ក៏​ស្រែក​ឆោឡោ​ឡើង​ថា មាន​គេ​ចាប់រំលោភ ដើម្បី​ឱ្យ​គេឯង​ជួយ ។

ភ្លាម​នោះ​បុរស​រូប​នោះ​ក៏​បាន​ស្ទុះ​រត់គេច​ខ្លួន​ទាំង​ខ្លួនប្រាណ​ននលគក ចោល​កន្សែងពោះគោ​និង​ស្បែកជើងផ្ទាត់​នៅ​ក្នុង​តូប ។ បន្ទាប់​ពី​កើតហេតុ​ស្ត្រី​រង​គ្រោះ រួម​ទាំង​ក្រុម​គ្រួសារ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍ ហើយ​ត្រូវ​បាន​នគរបាល​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​តែ​ម្តង ព្រោះ​បាន​ស្គាល់​មុខ​រួច​ទៅ​ហើយ ៕