សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចុះ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​

កំពង់ចាម:
ដោយ​មើលឃើញ​ពី​តំរូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស ប្រជាជននៅតាម​តំបន់​ជនបទ​ដាច់ស្រយាល នៅ​ចុង​ស​ប្តា​ហ៌​នេះ សមាគម​គ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចុះ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោយគិតថ្លៃ​នៅ​ឃុំ​អូ​ស្វាយ  ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​កម្មវិធី​នេះ​ដឹកនាំដោយ លោក​វេជ្ជបណ្ឌិត ចាន់​ សុ​ភ័​ស្ត​អនុប្រធាន​ប្រតិបត្តិ​សមាគម​គ្រូពេទ្យ​​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ តំណាង​លោក​បណ្ឌិត​ហ៊ុន  ម៉ា​ណែ​ត និង​លោកជំទាវព្រមទាំង​មានការ​អញ្ជើញ​ចូលរួម ពី​អជ្ញាធរ​ខេត្ត ស្រុក ក្រុមការងារ​ចុះជួយស្រុក យុវជន សប្បុរសជន​និង​ប្រជាពលរដ្ឋ​ជាង​ជិត​២០០០​នាក់​។​
​    ​

​លោក​វេជ្ជបណ្ឌិត ចាន់​សុ​ភ័​ស្ត​បាន​មានប្រសាសន៍ថា​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្តេច​តេ​ជោ​ត្រូវបាន​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៍​ឈ្លាសវៃរបស់​សម្តេច តេ​ជោ ហ៊ុន សែន​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែននិង​បានស្នើរ​ឲ្យ​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដឹកនាំ​សមាគម​នេះដើម្បី​ផ្តល់​ការពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃនៅតាម​ទី​​ជនបទ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​ប្រកាន់​និន្នាការនយោបាយ សាសនា អ្វី​ឡើយ ។ ជាក់ស្តែង​ថ្ងៃនេះ ក្រោម​ការណែនាំរបស់លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បានស្នើ​ឲ្យ​ក្រុមវេជ្ជបណ្ឌិត​និង​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​នេះ ចុះ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពល​​រដ្ឋ​ដោយ​គិតថ្លៃ​នៅក្នុង​ស្រុក​កំពង់សៀម​នាពេលនេះ​។

​ក្នុងនោះដែរ​លោក កៅ សុខ​អាន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បានមានប្រសាសន៍ថា​នេះ​គឺជា​តថភាព​ជាក់ស្តែង​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្តេច​តេ​ជោ​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ទឹកដីខេត្តកំពង់ចាម​នា​ថ្ងៃនេះ​គឺ សបញ្ជាក់​ឲ្យ​ឃើញច្បាស់​ពី​ការយកចិត្តទុកដាក់​គិតគូរដល់​ជីវភាព​រស់នៅ​និង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋានស្រុក​កំពង់សៀម ក៍​ដូចជា​ប្រជាជន​នៅ​ទូទាំងប្រទេស​របស់​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​
ធ្វើ​ពិត មិនដែល​ដើរ​សន្យា​ចោល​ដូច​គណបក្ស​ដទៃ​។​

​លោក លីម សុ​ដេ​នី​ន ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ អូ​ស្វាយ ស្រុក​កំពង់សៀមខេត្តកំពង់ចាម​បាន​ថ្លែងអំណរគុណ​ចំពោះ​សកម្មភាព​មនុស្សធម៌​របស់សមា​គម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ដែល​បាន​ចុះ​ព្យាបាលប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ស្រុក​កំពង់សៀម​ដែល​នេះ​គឺជាការគិតគូរ​យកចិត្ត​ទុកដាក់​ពី​សំណាក់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតដើម្បី​ដោះស្រាយ​នូវ​ការលំបាក​របស់​ប្រជាជន​ទាំង​ការយកចិត្តទុកដាក់​លើសុខមាលភាព​និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាច្រើន​។

​លោក បាន​បន្តថា សកម្មភាព​មនុស្សធម៌​នេះ​បាន​ចូលរួម​អភិវឌ្ឍ​គោលដៅ​សហ​វត្សរបស់​រាជរដ្ឋាភិបាល​ផងដែរ​។ ក្រោយពី​បញ្ចប់​​សកម្មភាព​ព្យាបាល​របស់ខ្លួនថ្នាក់ដឹកនាំ​និង​ក្រុមការងារ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​បាន​និង​ផ្នែក​ដែល​​ពាក់ព័ន្ធ​ដទៃទៀត​បាន​ចូលរួម​សំអាត​បរិស្ថាណ​និង​រៀបចំសណ្តាប់ធ្នាប់​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ព្រៃ​ចក្រី​ឲ្យ​មាន​អនាម័យ​ស្អាត​ផងដែរ​។ ​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ដែល​បាន​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ ក៍បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​ចំពោះ​សកម្មភាពមនុស្សធម៌​ដ៍​ប្រ​រពៃ​បស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​៕​R