ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​ប្រធានាធិបតី​កូដ​ឌី​វ័​រលោក ALASSANE OUATTARA ថា ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១៣ មីនា របស់​ពួក​ភេរវ​ករ​នៅ​ទីក្រុង​ទេសចរណ៍ GRAND-BASSAM បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​បារាំង​ម្នាក់ ។

បន្ទាប់​ពី​ប្រទេស​បួរ​គី​ណា​ហ្វា​សូ និង​ប្រទេស​ម៉ា​លី ប្រទេស​កូដ​ឌី​វ័​រ​នា​ថ្ងៃ​ទី​១៣ មីនា នោះ​ជា​គោលដៅ​វាយប្រហារ​មួយ​របស់​ពួក​ជី​ហា​ដ ។ កង​កុំម៉ង់ដូ​ប្រដាប់​អាវុធ​មួយ​បាន​វាយប្រហារ​លើ​ទីក្រុង​ជាប់មាត់​សមុទ្រ ដែល​មាន​ប្រជាប្រិយភាព​បំផុត​នោះ ជា​ការ​វាយប្រហារ​ភេរវកម្ម​ប្រភេទ​នេះ​លើក​ដំបូង​ក្នុង​ប្រទេស​កូដ​ឌី​វ័​រ ។

លោក HAMED BAKAYOKO រដ្ឋមន្ត្រី​មហាផ្ទៃ​កូដ​ឌី​វ័​រ ប្រកាស​ថា ជន​ស៊ី​វិល​១៤​នាក់ ក្នុង​នោះ​មាន​ជន​ស្បែក​.​ស​៤​នាក់​បាន​ត្រូវ​ស្លាប់ ។ ក្នុង​ចំណោម​ជនបរទេស​ដែល​ស្លាប់​ទាំង​៤​នាក់​នេះ យើង​កំណត់​ដឹង​ថា មាន​នារី​បារាំង​ម្នាក់ និង​នារី​អា​ល្លឺ​ម៉​ង់​ម្នាក់ ។ ម្យ៉ាងវិញទៀត សមាជិក​កងកម្លាំង​សន្តិសុខ​២​នាក់ ក៏​ត្រូវ​ស្លាប់​ដែរ ។

ជនប្រដាប់អាវុធ​៦​នាក់​បាន​មក​កាន់​ឆ្នេរ​ខ្សាច់​មាត់សមុទ្រ​ចាប់ផ្តើម​បាញ់ប្រហារ ។ ប្រធានាធិបតី​លោក ALASSANE OUATTARA ដែល​ទៅ​កាន់​កន្លែង​វាយប្រហារ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ខាងកើត​ទីក្រុង​អា​ប៊ី​ដ​ហ្សា​ន បាន​បរិហារ​ថា នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម ។ ការ​វាយប្រហារ​នោះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​អាល់​កៃ​ដា​តំបន់ MAGHREB អ៊ិ​ស្លា​ម​ក្រុម AQMI​។

ការ​វាយប្រហារ​ចាប់ផ្តើម​នា​វេលា​ម៉ោង​១២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ពេល​ជនប្រដាប់អាវុធ​៦​នាក់​មក​ដល់​ឆ្នេរ​ខ្សាច់​នៃ​សណ្ឋាគារ​ផ្កាយ​ខាងត្បូង​ក្រុង GRAND-BASSAM ហើយ​ចាប់ផ្តើម​បាញ់ប្រហារ​លើ​ពួក​អ្នកទេសចរ និង​ភ្ញៀវ​ទាំងឡាយ​ក្នុង​សណ្ឋាគារ ។ កងកម្លាំង​ពិសេស​កូដ​ឌី​វ័​របា​ន​ធ្វើ​អន្តរាគមន៍​នា​វេលា​ម៉ោង​១៣​និង​១៥​នាទី ហើយ​សម្លាប់​ជនប្រដាប់អាវុធ​ទាំង​៦​នាក់​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​មាន​ដល់​២២​នាក់ ៕