ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តស្ទឹងត្រែង ​៖ រថយន្ត​៣​គ្រឿង​​​រង​ការ​ខូចខាតយ៉ាងដំណំ​ ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​បុក​បន្ត​​បន្ទាប់​​គ្នា​នៅ​លើ​កំណាត់​ផ្លូវ​លេខ​៧៨ ​កាលពី​យប់​ថ្ងៃ​ទី​១៣ ​មីនា​ ២០១៦ ស្ថិត​នៅ​​ក្នុងភូមិ​រាជានុ​កូ​ល ​សង្កាត់​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង​ ​។

​តាម​ប្រភព​ព័ត៌មាន​​ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​​ឃើញ​រថយន្ត​បង្ក​តា​កូ​មា​ ពណ៌​ទឹកប្រាក់​ ​មួយ​គ្រឿង បើក​​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​សង្ស័យ​​ស្រឹង​​​​ លុះ​មកដល់​ចំណុច​កើត​ហេតុ​ក៏​​​រេចង្កូត​ពេញ​ផ្លូវ​ទៅ​បុក​រថយន្ត​​​២គ្រឿង​​​​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​​ ​បណ្តាល​​ឲ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់​ ​ត្រូវ​បាន​គេ​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​។

​ក្រោយ​កើតហេតុ​ កម្លាំង​នគរបាល​ចរាច​រណ៍​​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង ​និង​នាំ​​យក​រថយន្ត​​ទាំង​៣​គ្រឿង​មក​រក្សា​ទុក​នៅ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​​ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​នៅ​ពេលក្រោយ ៕​