iPhone 6s Plus ធ្លាក់​ថ្លៃ ស្រប​ពេល iPhone ស៊េរី​ថ្មី​នឹង​ប្រកាស​ថ្ងៃ ២១ មីនា

iPhone 6s Plus បាន​បន្ត​ធ្លាក់​ថ្លៃ​ប្រមាណ ៣០ដុល្លារ ពោល​គឺ​ពី ៩៩០ដុល្លារ មក​នៅ​ត្រឹម ៩៦០ដុល្លារ ស្រប​ពេល ក្រុមហ៊ុន Apple ប្រកាស​ថា​នឹង​បញ្ចេញ iPhone 5se អេក្រង់ ៤អ៊ីញ​នៅ​ថ្ងៃ​ទី ២១ខែ​មីនា​ខាង​មុខ​នេះ។ សម្រាប់​ម៉ូដែល​ស្មាតហ្វូន​ស៊េរី​ផ្សេងៗ​​ទៀត​តម្លៃ​ហាក់​នៅ​ទ្រឹង។

 

ចំណែក​ឯ Galaxy S7/S7 Edge ដែល​ជា​ស្មាតហ្វូន​ស៊េរី​ទំនើប​របស់​ក្រុមហ៊ុន Samsung ​មាន​​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ១៩ មីនា​ខាង​មុខ ដោយ​តម្លៃ ៦៨០ដុល្លារ និង ៧៥០ដុល្លារ ហើយ​ក្រុមហ៊ុន​ក៏​ដាក់​ឲ្យ​អតិថិជន​អាច​កុម្ម៉ង់​ទិញ​បាន​ជា​បណ្តើរៗ។

 

iPhone 6s Plus ធ្លាក់​ថ្លៃ ស្រប​ពេល iPhone ស៊េរី​ថ្មី​នឹង​ប្រកាស​ថ្ងៃ ២១ មីនា

 

*បញ្ជាក់៖ តម្លៃ​ទូរសព្ទ​ខាង​លើ​យក​ពី​ប្រភព​ហាង​នានា ហើយ​អាច​នឹង​ប្រែប្រួល​ភា្លមៗ​ក្រោយ​ការ​ចុះ​ផ្សាយ​នេះ។

 

អត្ថបទ៖ ប៉ែត ផាន់និត