Lamborghini Veneno ដ៏​កម្រ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ ១១,១​លាន​ដុល្លារ​

ឈ្មួញ​កណ្ដាល​ជនជាតិ​ជប៉ុន​មួយ​រូប​បាន​ដាក់​លក់​រថយន្ត​ Lamborghini​ Veneno ​តាម​រយៈ​វិបសាយ​របស់​ប្រទេស​អាល្លឺម៉ង់​មួយ​​ក្នុង​តម្លៃ​១១,១​​លាន​ដុល្លារ។

 

Lamborghini Veneno ដ៏​កម្រ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ ១១,១​លាន​ដុល្លារ​

 

រថយន្ត​ Lamborghini Venevo ជា​ម៉ូដែល​ដ៏​កម្រ​មួយ​ដោយ​​​វា​ផលិត​ចេញ​ពី​រោងចក្រ​តែ​ប្រាំ​គ្រឿង​ប៉ុណ្ណោះ​ ហើយ​មាន​តែ​បី​គ្រឿង​ប៉ុណ្ណោះ​ដែល​​ទុក​សម្រាប់​ដាក់​លក់។ ​រថយន្ត​នេះ​មាន​តម្លៃ​ ៤,៥​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង​ ដែល​ជា​តម្លៃ​ចេញ​ពី​ក្រុមហ៊ុន​ផ្ទាល់។

 

Lamborghini Veneno ដ៏​កម្រ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ ១១,១​លាន​ដុល្លារ​

 

ដោយ​ឡែក​ឈ្មួញ​កណ្ដាល​ជនជាតិ​ជប៉ុន​បាន​ដាក់​លក់​បន្ត​នូវ​រថយន្ត​ដ៏​កម្រ​នេះ​ក្នុង​តម្លៃ​​ដ៏ខ្ពស់​កប់​ពពក។ តម្លៃ​​១១,១​លាន​ដុល្លារ​ ​បាន​ធ្វើ​ឲ្យ​ Venovo ក្លាយ​ជា​រថយន្ត​​កំពូល​ដែល​​​ថ្លៃ​ជាង​គេ​ ក្នុង​ចំណោម​រថយន្ត​កំពូល​ចំនួន​២​ពាន់​គ្រឿងដែល​ដាក់​លក់​កន្លង​មក។

 

ងាក​ទៅ​មើល​លក្ខណៈ​សម្បត្តិ​របស់​ Venovo នេះ​គឺ​​មាន​បំពាក់​ម៉ាស៊ីន​ V ចំនួន​១២​ ទំហំ​៦,៥​លីត្រ​ អាច​បង្កើត​កម្លាំង​បាន​ ៧៤០​សេះ។ ម៉ាស៊ីន​របស់​វា​អាច​បង្កើន​សន្ទុះ​ពី​ ០-៩៦គ.ម/ម៉​ ក្រោម​រយៈ​ពេល​៣​វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣៥៤​គ.ម/ម៉៕​​​​​​​​​

​​​​​​​​​​​​​​​​​​​
ចុច​អាន៖ ​មក​មើល​រថយន្ត​កៅអី​បី​ជួរ​ទាំង​១០​ម៉ូដែល​នេះ​ មួយ​ណា​ស៊ី​សាំង​តិច​ជាង​គេ?​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutomobileMag