INNO Tech ពិព័រណ៍​បណ្ដុំ​គំនិត​ធ្វើ​អាជីវកម្ម​ប្លែកៗ និង​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត

បច្ចេកវិទ្យា​ច្នៃ​ប្រឌិត ជា​បណ្ដុំ​នៃ​គំនិត​ប្លែកៗ​របស់​សិស្ស និស្សិត បុគ្គល​បច្ចេកវិទ្យា​ល្បី ៗ​ក្នុង​ស្រុក ដែល​ច្នៃ​ចេញ​ជា​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ និង​ការ​ធ្វើ​អាជីវកម្ម​ផ្សេងៗ។

 

INNO Tech ពិព័រណ៍​បណ្ដុំ​គំនិត​ធ្វើ​អាជីវកម្ម​ប្លែកៗ និង​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត

 

កម្មវិធី​មហោស្រព និង​ពិព័រណ៍​បច្ចេកវិទ្យា​ច្នៃប្រឌិត​ដែល​ផ្ដោត​លើ​ស្នាដៃ​របស់​អ្នក​បច្ចេកទេស និង​សហគ្រិនភាព​នេះ​នឹង​​​ប្រព្រឹត្ត​ធ្វើ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(សាលា​តិច​ណូ) នៅ​ថ្ងៃ​ទី១៨ ដល់ ១៩ ខែ​មីនា ឆ្នាំ២០១៦ ព្រម​ទាំង​មាន​សិក្ខាសាលា ការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ល្បី ៗ ដែល​សំបូរ​ទៅ​ដោយ​គំនិត​ធ្វើ​អាជីវកម្ម​ប្លែកៗ  បទ​ពិសោធន៍ និង​ជំនាញ​ទាក់​ទង​វិស័យ​បច្ចេកវិទ្យា ដែល​ប្រិយមិត្ត​អាច​ចូល​រួម​បាន​ដោយ​សេរី។

 

INNO Tech ពិព័រណ៍​បណ្ដុំ​គំនិត​ធ្វើ​អាជីវកម្ម​ប្លែកៗ និង​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត

 

ពិព័រណ៍​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​សិស្ស និស្សិត យកចិត្តទុកដាក់​លើ​ការសិក្សា និង​ការស្រាវជ្រាវ​លើ​មុខជំនាញ​ទាក់ទង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​អាជីវកម្ម ដែល​ជា​មុខជំនាញ​ដ៏​មាន​សក្ដានុពល​សម្រាប់​ចូល​រួម​ចំណែក​ការ​អភិវឌ្ឍន៍​ប្រទេស​​ឲ្យ​​រីកចម្រើន​។

 

 

កុំ​ភ្លេច​ណា ជួប​គ្នា​ចុង​សប្ដាហ៍​នេះ!

 

អត្ថបទ៖ រក្សា

ប្រភព៖ INNO Tech