Phum Keyboard ចេញ​កំណែប្រែ​ថ្មី ស្រួល​ប្រើ​ជាង​មុន

ក្តារចុច Phum Keyboard បាន​ចេញ​ជំនាន់​ថ្មី 3.1 កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ជាមួយ​ការ​លេង icon ថ្មី​កាន់​តែ​ស្រស់ស្អាត​និង​ប្រើប្រាស់​ប្រសើរ​ជាង​មុន។

 

Phum Keyboard ចេញ​កំណែប្រែ​ថ្មី ស្រួល​ប្រើ​ជាង​មុន

 

ការ​ចេញ​កំណែ​ថ្មី​នេះ ដើម្បី​បំពេញ​តម្រូវការ​និង​អ្នក​ប្រើប្រាស់​អក្សរ​ខ្មែរ​នៅ​លើ​ឧបករណ៍​នានា​​កាន់​តែ​ងាយស្រួល​ថែម​ទៀត។

 

លក្ខណៈ​ពិសេស Phum Keyboard ជំនាន់​ថ្មី បាន​នាំ Theme ផ្សេងៗ​គ្នា​ដែល​អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​តាម​ការ​ពេញ​ចិត្ត។ អ្វី​ដែល​មាន​ការ​អភិវឌ្ឍ​ថ្មី​គឺ​ក្ដារចុច​នេះ​អាច​វាយ​​អក្សរ​ខ្មែរ​យូនីកូដ​លើ External Keyboard តាម Bluetooth និង​ខ្សែ USBទៀត​ផង​។ ក្ដារចុច​ខ្មែរ​នេះ ក៏​ភ្ជាប់​មុខងារ​អាច​ទស្សន៍ទាយ​ពាក្យ​ទាំង​ភាសា​ខ្មែរ​និង​អង់គ្លេស។

 

Phum Keyboard ជំនាន់​ថ្មី​​​ អាច​ដំណើរការ​តែ​នៅ​លើ Android។ ចុច​ទី​នេះ ដើម្បី​ទាញ​កម្មវិធី Phum Keyboard ជំនាន់​ថ្មី៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា