ឆាប់ៗ​នេះ​អ្នក​នឹង​អាច​បិទ​ Live Notification ​លើ​ហ្វេសប៊ុក​បាន​

នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​បណ្ដាញ​ហ្វេសប៊ុក​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​បិទ​នូវ​រាល់​ Notification ​លោត​ឡើង​ពេល​ Page ណា​មួយ​ដែល​គេ​បាន​​ចុច​ Like ​​​ធ្វើ​ការ​ផ្សាយ​​ផ្ទាល់​វីដេអូ។

 

ឆាប់ៗ​នេះ​អ្នក​នឹង​អាច​បិទ​ Live Notification ​លើ​ហ្វេសប៊ុក​បាន​

 

កន្លង​មក​គ្មាន​វិធី​ណា​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បិទ​ Notification ទាំង​នោះ​បាន​ឡើយ ពោល​ Notification នៅ​តែ​លោត​ឡើង​ទោះ​បី​ជា​ពួក​គេ​បាន​​ធ្វើ​ការ​ Unsubcribe ពី​វីដេអូ​នៃ​​ Page មួយ​រួច​ហើយ​ក្ដី។

 

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​របស់​បណ្ដាញ​ហ្វេសប៊ុក​បាន​លើក​ឡើង​ថា​ ៖ “ពួក​យើង​កំពុង​ចាប់​ផ្ដើម​បញ្ចេញ​នូវ​ Setting ថ្មី​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បិទ​រាល់​ Live Notification ទាំង​អស់​បាន​ តាម​រយៈ​ Setting ក្នុង​ Notification ដែល​វា​​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ”។

 

គួរ​រំលឹក​ថា​​ហ្វេសប៊ុក​បាន​បញ្ចេញ​មុខងារ​ Live នេះ​​កាល​ពី​ខែ​សីហា​ឆ្នាំ​កន្លង​ទៅ​ ដោយ​អាច​ប្រើ​ប្រាស់​បាន​សម្រាប់​តែ​តារា​ល្បីៗ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ខែ​មករា​ដើម​ឆ្នាំ​នេះ​គេ​បាន​ពង្រីក​វិសាលភាព​នៃ​មុខងារ​នេះ​ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​គ្រប់​រូប​នៅ​សហរដ្ឋអាមេរិក​ធ្វើ​ការ​ Live វីដេអូ​​បាន៕​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​

ចុច​អាន៖ ការ​ពិត​ទាំង​៦​យ៉ាង ​អំពី​ហ្វេសប៊ុក​ដែល​អ្នក​ប្រហែល​មិន​បាន​ដឹង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ HuffingtonPost