ម៉ូតូ​ពិសេស​​នេះ​ ទោះ​មាន​អ្វី​បើក​ប៉ះ​ក៏​មិន​ចេះ​ដួល​ដែរ

ក្រុមហ៊ុន​មួយ​ឈ្មោះ​ Lit Motors បាន​ចំណាយ​ពេល​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ ដើម្បី​សិក្សា​លើម៉ូតូ​​មួយ​ប្រភេទ​ដែល​ហៅ​ថា​ C1។

 

ម៉ូតូ​ពិសេស​​នេះ​ ទោះ​មាន​អ្វី​បើក​ប៉ះ​ក៏​មិន​ចេះ​ដួល​ដែរ

 

ម៉ូតូ​ C1 នេះ​មាន​សមត្ថភាព​ពិសេស​អាច​រក្សា​លំនឹង​ខ្លួន​បាន​យ៉ាង​ល្អ​ ទោះ​បី​ជា​មាន​កង់​​ត្រឹម​តែ​ពីរ​សម្រាប់​ទ្រទ្រង់​ក្ដី។ វា​អាច​រក្សា​លំនឹង​បាន​​ដោយ​ប្រើ​ប្រាស់​សារ​ ​មាន​​បំពាក់​ដោយ​ឧបករណ៍​រក្សា​លំនឹង​ Gyro ធំៗ​ចំនួន​ពីរ​នៅ​ផ្នែក​ខាង​ក្រោម ដែល​ធ្វើ​រង្វិល​ជុំ​នៅ​ក្នុង​ទិសដៅ​ពីរ​បញ្ច្រាស​គ្នា។

 

 

​ឧបករណ៍​នេះ​មាន​សមត្ថភាព​ខ្លាំង​ដោយ​អាច​ទប់ម៉ូតូ​កុំ​ឲ្យ​ដួល​ពី​​​ការ​ប៉ះទង្គិច​របស់​រថយន្ត​ធន់​ធំ​ប្រភេទ​ SUV បាន ដូច​នេះ​វា​អាច​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់​ជាងម៉ូតូ​មាន​រចនាបថ​ស្រដៀង​គ្នា​ដែល​មាន​កង់​ចំនួន​បី​ទៅ​ទៀត។ ម៉ូតូ​ C1 នេះ​ដើរ​ដំណើរ​ការ​​បាន​ដោយ​ប្រើប្រាស់​ថាមពល​អគ្គិសនី​សុទ្ធសាធ។

 

​​​​​​​​​​​​​​ស្ថាបនិក​ក្រុមហ៊ុន​លោក​ Danny Kim មិន​បាន​ប្រកាស​ពី​កាល​បរិច្ឆេទ​ដាក់​លក់​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ទទួល​យក​ការ​កុម្ម៉ង់​ទុក​ជា​មុន​ ដោយ​​មាន​តម្លៃ​ ២៤០០០​ដុល្លារ​ក្នុង​មួយ​គ្រឿង៕​​​​​

​​​​​​​​​​​​​​​​​​​
ចុច​អាន៖ G2 P51 ម៉ូតូ​ធំ​តម្លៃ​ជាង​ ​១២ម៉ឺនដុល្លារ​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops