ក្រុម Victory Youth លើកពាន Tiger Street Football Festival 2016 ទូទាំងប្រទេស

ភ្នំពេញ៖ ក្រុម Victory Youth បានគ្រងតំណែជើងឯក ទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍ នៃការប្រកួត Tiger Street Football  Festival 2016 ក្រោយយកឈ្នះក្រុម OV MAL TRUE BRANDS ដោយលទ្ធផល ៣-១ នាវគ្គផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៦ នៅមជ្ឈនមណ្ឌលកោះពេជ្រ ចំណែកក្រុមជើងខ្លំាង OV MAL TRUE BRANDS ក៏បានក្លាយជាជើងឯករង ទូទាំងប្រទេស២ឆ្នាំជាប់គ្នាដែរ។

សម្រាប់ការប្រកួត វគ្គផ្ដាច់ព្រ័ត្រដំបូងក្រុម Victory Youth បានឈ្នះក្រុម Rolling FC A ដោយលទ្ធផល ៣-១ រីឯក្រុម OV MAL TRUE BRANDS ទម្លាក់ក្រុម Villa VDC មណ្ឌលខេត្តព្រះសីហនុ ក្នុងលទ្ធផល ៧-១ ចំណែចំណាត់ថ្នាក់លេខ ៣បានទៅលើក្រុម Villa VDC បន្ទាប់ពីឈ្នះក្រុម Rolling FC A លទ្ធផល ៣-១។

ក្រុម Victory Youth បានគ្រងតំណែជើងឯក ទទួលបានប្រាក់រង្វាន់ ១០០០០ ដុល្លារ,ឯក្រុម OV MAL TRUE BRANDSលេខ២ទទួលបាន ប្រាក់រង្វាន់៥០០០ ដុល្លារ , ក្រុម Villa VDC លេខ៣ទទួលបាន ប្រាក់រង្វាន់២៥០០ ដុល្លារ,ក្រុម Rolling FC A លេខ៤ទទួលបាន ប្រាក់រង្វាន់១០០០ ដុល្លារ, អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ទទួលបាន ៥០០ ដុល្លារ និងអ្នកចាំទីឆ្នើម ទទួលបាន ៥០០ ដុល្លារ៕