ស្លឹកត្របែកជួយ បំបាត់ការជ្រុះសក់

សុខភាព៖ យោងតាម Womenhealth បានចុះផ្សាយឲ្យដឹងថា ស្លឹកត្របែកមាន អត្ថប្រយោជន៍ខ្លាំង ដោយសារតែវាសម្បូរ ទៅដោយវីតាមីន B ហើយវីតាមីននេះ មានសារៈសំខាន់បំផុតក្នុងការ ការពារមិនឲ្យសក់ខូច និងជួយឲ្យសក់ឆាប់ដុះ លូតលាស់មកវិញ។

ដើម្បីធ្វើឲ្យស្លឹកត្របែកមានប្រសិទ្ធភាពនោះ អ្នកគួរចម្អិន ស្លឹកត្របែក មួយក្តាប់តូចជាមួយនឹងទឹក ១លីត្រ ប្រមាណជា ២០នាទី បន្ទាប់មកទុកភេជ្ជសៈ មួយនឹងឲ្យត្រជាក់។

ពេលដែលល្បាយនេះត្រជាក់ហើយ សូមអនុវត្តនៅលើ ស្បែកក្បាល ឲ្យសព្វល្អ ហើយម៉ាស្សាថ្នមៗ ក្នុងរយៈពេលប្រហែលជា ១០ នាទី បន្ទាប់មកអ្នកត្រូវលាង សម្អាតជាមួយនឹង ទឹកក្តៅឧណ្ឌៗ។

សក់ជ្រុះនឹងលែងមាន បើអ្នកព្យាយាមប្រើប្រាស់វិធីនេះ ក្នុងរយៈពេល ២ ទៅ៣សប្តាហ៍៕

ស្លឹកត្របែកជួយ បំបាត់ការជ្រុះសក់