កាយវិការ១ដែលអាច វាស់ពីជីវិតអ្នក

សុខភាព៖ វេជ្ជបណ្ឌិតលោក Araujo បាននិយាយថា ភាពបត់បែន, សមតុល្យ និងភាពអំណត់របស់អ្នកជំងឺ អាចប្រើធ្វើជារង្វាស់ អាយុបាន ការធ្វើតេស្តនេះ មិនទាមទារការប្រើ ឧបករណ៍ថ្លៃៗអ្វីឡើយ នេះបើយោងតាម Soha ចុះផ្សាយ។

វេជ្ជៈបណ្ឌិតខាងលើ បានធ្វើតេស្តទៅលើ អ្នកជំងឺចំនួន ២០០០នាក់ ចាប់ពីអាយុ ៥១-៨០ឆ្នាំ ហើយរកឃើញថា អ្នកដែលបានពិន្ទុតិចជាង ៨នៅក្នុងការធ្វើតេស្តនេះ បញ្ជាក់ថា គេនឹងស្លាប់ក្នុងរយៈពេល ៦ឆ្នាំខាងមុខទៀត។

ការធ្វើតេស្តនោះ តាមរយៈសកម្មភាព អង្គុយប្រឹងក្រោកឈរ  សម្រាប់អ្នកដែលបានពិន្ទុ ៣ ឬតិចជាងនេះ នឹងស្លាប់ក្នុងកំឡុងពេល ៦ឆ្នាំខាងមុខទៀត  ដោយការស្រាវជ្រាវ នេះចំពោះអ្នកជំងឺអាយុ ៥០ឡើងតែប៉ុណ្ណោះ ។ប៉ុន្តែដោយមិនគិត លើអាយុ ការធ្វើតេស្តអាចនឹង បង្ហាញអ្នកពីស្ថានភាព សុខភាពរបស់អ្នក តែបើសិនជាអ្នកអាយុ ក្រោម៥០ឆ្នាំ ដោយមានបញ្ហាការធ្វើចលនា នោះ បញ្ជាក់ថា អ្នកកំពុងមានបញ្ហាសុខភាព មិនប្រក្រតី៕

កាយវិការ១ដែលអាច វាស់ពីជីវិតអ្នក