Real Madrid យកឈ្នះក្លឹប Las Palmas ក្រៅទឹកដី

ម៉ាឌ្រីដ៖ ក្លឹប Real Madrid នារាត្រីទៀបភ្លឺយប់មិញថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ បានយកឈ្នះក្លឹប Las Palmas ប្រផិតប្រផើយ ក្នុងលទ្ធផល ២-១  ក្នុងក្របខណ្ឌ LaLiga របស់អេស្ប៉ាញ។
លទ្ធផលសម្រេចបាននៅក្រៅទឹកដីនេះ បានសបញ្ជាក់ឲ្យឃើញថា Zinedine Zidane ពិតជាបច្ចេកទេស និងបទពិសោធន៍ពេញ ក្នុងការលើកពានរង្វាន់លីក កំពូលអេស្ប៉ាញ នៅរដូវកាលក្រោយ ។
គ្រាប់បាល់ដំបូង របស់ Real Madrid រកបានដោយកីឡាករ  Sergio Ramos នៅនាទី២៤  ប៉ុន្តែនៅនាទិ ៨៧ កីឡាករ Willian Jose បានបំបែកពង់មានរបស់ ក្លឹបអធិរាជស ជួយឲ្យ Las Palmas តាមស្មើ។ ២នាទីក្រោយ គឺនាទី ៨៩ កីឡាករ Casemiro បានជួយឲ្យក្លឹប ឈ្នះ ក្នុងលទ្ធផលសម្រេច ២-១ ។
អ្វីដែលអកុសល កីឡាករ Sergio Ramos ទទួលបានកាតក្រហម នៅនាទី៩០ ក្រោយពីធ្វើឲ្យមានកំហុស  ខណៈដែលទទួលបាន កាតលឿង នៅនាទី៥៥ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

Real Madrid យកឈ្នះក្លឹប Las Palmas ក្រៅទឹកដី