នារីក្លាហាន លោតឆ័ត្រយោងទើរ លើដើមត្នោត ធ្វើឲ្យភ្ញាក់ផ្អើល ពេញហ្វេសប៊ុក

ភ្នំពញេ៖ តាមរយៈរូបភាព២សន្លឹក បង្ហាញពីសកម្មភាព ស្ត្រីម្នាក់លោតឆ័ត្រយោង រួចទើរលើដើមត្នោតនាពេលថ្មីៗនេះ បានធ្វើឲ្យអ្នកលេង បណ្តាញសង្គមយក្ស ហ្វេសប៊ុកភ្ញាក់ផ្អើល និងកោតសរសើរចំពោះ នារីរូបនេះ ដែលមានភាពអង់អាចក្លាហាន និងបញ្ជាក់ថា ស្ត្រីខ្មែរមិនអន់នោះទេ ។

រូបភាពនេះ បង្ហាញពីការលោតឆ័ត្រយោង បញ្ចប់វគ្គ ហើយក៏បញ្ជាក់ពីសមត្ថភាពស្ត្រី ដែលមានសមត្ថភាព មិនចាញ់បុរស ទាំងនេះ គេហៅថា សមភាពយេនឌ័រ ។

បើទោះបីជា ទិវានារីអន្តរជាតិ ៨ មីនា បានបញ្ចប់ទៅថ្មីៗក្នុងខែនេះ ប៉ុន្តែសិទ្ធនារី មិនមានតែ១ថ្ងៃនោះទេ គឺមានគ្រប់វិនាទី ស្មើនិងបុរស ដែលអាចមានសិទ្ធប្រឡូក ការងារក្នុងសង្គម ផ្សេងៗ ។ ត្រង់នេះហើយ ដែលបញ្ជាក់យ៉ាងច្បាស់ថា ស្ត្រីគឺអាចមានសិទ្ធ ក្នុងការចូលរួមការពារបូរណៈភាពទឹកដី សិទ្ធបម្រើនយោបាយ និង កងទ័ព ដែលស្តែងតាមរយៈរូបភាពនេះតែម្តង៕

នារីក្លាហាន លោតឆ័ត្រយោងទើរ លើដើមត្នោត ធ្វើឲ្យភ្ញាក់ផ្អើល ពេញហ្វេសប៊ុក

នារីក្លាហាន លោតឆ័ត្រយោងទើរ លើដើមត្នោត ធ្វើឲ្យភ្ញាក់ផ្អើល ពេញហ្វេសប៊ុក