ប្រិយមិត្ត រិះគន់ទូរទស្សន៍ TVB ថាចម្លងភាពយន្ត ជប៉ុន

ហុងកុង៖ ទូរទស្សន៍ TVB ជាថ្មីម្តងទៀត ត្រូវទទួលរងការិះគន់ ពីសំណាក់ប្រិយមិត្ត ក្រោយបញ្ចាំងភាពយន្តថ្មី “Fashion War” កាលពីថ្ងៃទី២៩ ខែកុម្ភៈ កន្លងទៅដែលគេជឿជាក់ថា ជាភាពយន្តចម្លងពីភាពយន្តជប៉ុន។

ព័ត៌មានពី Jayne Star បានឲ្យដឹងនៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៦នេះថា ក្រោយបញ្ចប់ការចាក់ចាក់បញ្ចាំងភាពយន្តថ្មី “Fashion War” កាលពីថ្ងៃទី៦ ខែមីនា កន្លងទៅសម្តែងដោយតារាល្បីៗ របស់ TVB ជាច្រើនរូបដូចជាលោក  Moses Chan, លោក Him Law ,នាង Sisley Choi និងនាង  Ali Lee ដែលមានអ្នកទស្សនា រហូតដល់ ១,៥ លាននាក់ នោះមានប្រិយមិត្តជាច្រើន រិះគន់ថាភាពយន្តនេះចម្លងពីភាពយន្តជប៉ុន “First Class” ដែលបានចាក់បញ្ចាំង នៅហុងកុង កាលពីឆ្នាំកាលពីឆ្នាំមុន ។

ប្រិយមិត្តជាច្រើន លើកឡើងដោយមិនសប្បាយចិត្ត ថាភាពយន្តហុងកុង “Fashion War” និងភាពយន្តជប៉ុន “First Class” ឈុតខ្លះហាក់ស្រដៀង និងមានឈុតខ្លះ ដូចគ្នាបេះបិតតែម្តង៕

ប្រិយមិត្ត រិះគន់ទូរទស្សន៍ TVB ថាចម្លងភាពយន្ត ជប៉ុន

ប្រិយមិត្ត រិះគន់ទូរទស្សន៍ TVB ថាចម្លងភាពយន្ត ជប៉ុន