សង្សាចាស់ របស់ទិនហ្វី រីករាយ បានច្រៀង ក្នុងរឿង “The Mermaid” (វីដេអូ)

 ហុងកុង៖ តារាចម្រៀងជើងចាស់ Karen Mok ដែលធ្លាប់ជាមិត្តស្រី របស់តារាកំប្លែងដ៏ល្បីល្បាញ ទិនហ្វីកាលពីឆ្នាំ៩០ ថ្មីៗនេះបានបង្ហាញ ក្តីរីករាយរបស់ខ្លួន ដែលបានចូលរួមជាមួយ ទិនហ្វីច្រៀងចម្រៀង ក្នុងរឿងថ្មី “The Mermaid” ។

ប្រភពព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ៤៥ឆ្នាំនាង Karen Mok អតីតមិត្តស្រីរបស់តារាសម្តែង Stephen Chow (ទិនហ្វី) ថ្មីៗនេះបានបង្ហើរសំនៀងរបស់ខ្លួន ក្នុងភាពយន្តរបស់ទិនហ្វី “The Mermaid” ដែលកំពុងទទួលការគាំទ្រយ៉ាងខ្លាំង ហើយនាងបានបង្ហាញក្តីរំភើបផងដែរ ដែលបានសហការ ជាមួយទិនហ្វីម្តងទៀត បើទោះបីជាធ្លាប់មានបញ្ហាបេះដូង តែនាងនិយាយថាចំពោះ មិត្តភាពគឺនៅដដែល ។

ក្រោយពេលបែកគ្នា តារាចម្រៀង Karen Mok ក៏ធា្លប់បានសម្តែងក្នុង ភាពយន្តជាច្រើនផងដែររ បស់ទិនហ្វីដូចជារឿង “The God Of Cookery”កាលពីឆ្នាំ១៩៩៥ និងរឿង “King Of Comedy” កាលពីឆ្នាំ១៩៩៩ និងរឿងចុងក្រោយ “Shaolin Football” កាលពីឆ្នាំ២០១១ ហើយឆ្នាំ២០១៦នេះ នាងបានសហការម្តងទៀត ក្នុងបទចម្រៀង “You're The Best In The World” ក្នុងរឿង“The Mermaid” នេះតែម្តង ៕

សង្សាចាស់ របស់ទិនហ្វី រីករាយ បានច្រៀង ក្នុងរឿង “The Mermaid” (វីដេអូ)

សង្សាចាស់ របស់ទិនហ្វី រីករាយ បានច្រៀង ក្នុងរឿង “The Mermaid” (វីដេអូ)