អ្នកគាំទ្រថាចង់ក្អួត ពេលឃើញមុខរបស់ Park Bom ក្រោយពេលកែសម្ផស្ស

កូរ៉េ៖ តារាចម្រៀងសមាជិក 2NE1 កញ្ញា Park Bom ដែលធ្លាប់ជាIdol រូបស្រស់របស់អ្នក គាំទ្រពេលនេះមិនដូច Park Bom កាលពីមុនទៀតទេ ព្រោះនាងត្រូវអ្នកគាំទ្រ ជាច្រើនរិះគន់យ៉ាងចាស់ដៃ ថាមុខអាក្រក់ក្រោយ វះកាត់កែសម្ផស្ស។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី ១៤ខែមិនា ឆ្នាំ២០១៦នេះថា ក្រោយបង្ហាញខ្លួននៅ Mnet Asian Awards កាលពីចុងឆ្នាំ ២០១៥ ជាមួយសមាជិក៣នាក់ ផ្សេងទៀតតារាចម្រៀង វ័យ៣១ឆ្នាំនាង Park Bom បានធ្វើឲ្យអ្នកគាំទ្រហួសចិត្ត នឹងផ្ទៃមុខដែលទើប កែកុនរបស់នាង រហូតពេលនេះមាន ប្រិយមិត្តមួយចំនួន លើកឡើងថាពួកគេ ចង់ក្អួតពេលបាន ឃើញមុខកែរបស់ Park Bom ដែលផ្ទុយស្រឡះពី កាលមុនៗធ្លាប់តែត្រូវសរសើរថា ស្អាតឥតខ្ចោះ ។

ក្រៅពីការរិះគន់ចំៗ មានប្រិយមិត្តមួយចំនួន បង្ហាញអារម្មណ៍ភ័យខ្លាច និងអស់ទំនុកចិត្តលើ ការវះកាត់កែសម្ផស្ស ថែមទាំងសោកស្តាយ ចំពោះសម្រស់ធម្មជាតិ របស់តារាចម្រៀង Park Bom ដែលធា្លប់ជាស្រីស្អាតប្រចាំ ក្រុមចម្រៀងដ៏ល្បីល្បាញ 2NE1 ៕