និស្សិត​ម្នាក់ ​ចាញ់​ល្បែង​ភ្នាល់​បាល់​អស់​លុយ​ ខ្លាច​ឪពុក​ម្ដាយ​ស្ដីបន្ទោស​ ប្រឌិត​សភាពការណ៍​ថា​ចោរ​ប្លន់

និស្សិត​ម្នាក់ ​ចាញ់​ល្បែង​ភ្នាល់​បាល់​អស់​លុយ​ ខ្លាច​ឪពុក​ម្ដាយ​ស្ដីបន្ទោស​ ប្រឌិត​សភាពការណ៍​ថា​ចោរ​ប្លន់



ភ្នំពេញ​ ៖​ និស្សិត​ឆ្នាំ​ទី​១​ ផ្នែក​ព័ត៌មានវិទ្យា​ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​-​អន្តរជាតិ ( PPIU) ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​ និង​បាន​ហៅ​មក​ធ្វើការ​សួរនាំ​ ក្រោយពី​យុវជន​ម្នាក់​នេះ​បាន​ប្រឌិត​សភាពការណ៍​ថា​ត្រូវ​គេ​ប្លន់​យក​ម៉ូតូ ព្រោះតែ​ចាញ់​ល្បែង​ភ្នាល់​បាល់​អស់​លុយ ខ្លាច​ឪពុក​ម្តាយ​ស្ដីបន្ទោស​នោះ។

មន្ត្រី​នគរបាល​ខណ្ឌ​ទួលគោក​​​បាន​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១២ ​ខែ​មីនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង ២០​យប់​ កម្លាំង​នគរបាល​ផ្នែក​យុត្តិធម៌ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក បាន​ឃាត់​ខ្លួន​ជន​ សង្ស័យ​ម្នាក់​ ដែល​បាន​ប្រឌិត​សភាពការណ៍​ភូត​កុហក​សមត្ថកិច្ច​ថា ​មាន​ករណី​ចោរប្លន់​យក​ម៉ូតូ​ខ្លួន​នៅ ​ក្បែរ​ផ្សារ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​ម្នាក់​នេះ​ឈ្មោះ​ឡឹ​ក រិទ្ធី​រក្ស ហៅ​រក្ស ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ​ជា​ និស្សិត​ឆ្នាំ​ទី​១ ​ផ្នែក​ព័ត៌មាន​វិទ្យា​ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​-​អន្តរជាតិ ( PPIU) ស្នាក់នៅផ្ទះ​លេខ​២៣១ ផ្លូវលំ ភូមិ​បូរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ក្នុង​ការ​ឃាត់ខ្លួន​នេះ ​ប៉ូលិស​ដកហូត​បាន​ បង្កាន់ដៃ​បញ្ចាំ​ម៉ូតូ​០១ សន្លឹក យីហោ ម៉ា​រ៉ា​ន់​II ចុះ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៦ បញ្ចាំ ​មាន​តម្លៃ​ទឹកប្រាក់​១០០០$។

មន្ត្រី​ប៉ូលិស​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ​ខែ​មីនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល ២០​យប់ ​យុវជន​ខាងលើ បាន​ទូរស័ព្ទ​ទៅ​ប្តឹង​វិទ្យុ AB C ថា​មាន​ចោរប្លន់​ម៉ូតូ​គាត់​នៅ​ម្តុំ​ផ្សារ​សំណង់​១២។ ភ្លាម​នោះ​​សមត្ថកិច្ច​បាន​ចុះទៅ​ហៅ​ជន​នេះ ​មក​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ ដោយ​ជន​នេះ​បាន​អះអាង​ថា មាន​ជនល្មើស​០៥​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង​ម៉ាក​Honda Msx ពុំ ច្បាស់​ពណ៌ និង​ម៉ាក​Honda C125 ពណ៌​ខ្មៅ ប្រដាប់ ដោយ​ដាវ និង​អាវុធ​ខ្លី​មួយ​ដើម​ពុំ​ស្គាល់​ម៉ាក​ ​បាន​ធ្វើ​សកម្មភាព​យារ​ដាវ​កាប់​តែ​ខ្លួន​គេច​ផុត ទើប​ជនល្មើស​បាន​ដក​អាវុធ​ខ្លី​មក​គំរាម។ ភ្លាម​នោះ​ខ្លួន​មាន​ភ័យខ្លាច​ ក៏​បាន​ផ្ដួល​ម៉ូតូ​រត់គេច ​ហើយ​​ក្រុម​ជនល្មើស​ក៏បាន​យក​ម៉ូតូ​ខ្លួន​ជិះ ​គេច​ខ្លួន​បាត់។ ក្រោយពី​ស្តាប់​ការ​បំភ្លឺ​របស់​ជននេះ​រួច ប៉ូលិស​បាន​ឲ្យ​ជន​នេះ​ទៅ​ចង្អុល​កន្លែង​កើតហេតុ តែ​ជន​នេះ​បាន​ចង្អុល​មាន​ភាព​ស្រពិចស្រពិល ទើប​យើង​ធ្វើការ​ត្រួត​ពិនិត្យ​ឃើញ​ក្រដាស​បញ្ចាំ​ម៉ូតូ ដូច​ភិនភាគ​ម៉ូតូ​ដែល​ជន នេះ​អះអាង​ថា​ចោរប្លន់​យក​ទៅ​បាត់ គឺ​ម៉ូតូ​ម៉ាក​Honda zoomer x ពណ៌​ផ្កាឈូក ស្លាក​លេខ​ភ្នំពេញ 1DF-22 50 ដោយ​បញ្ចាំ​តម្លៃ ១០០០$​។ ក្រោយមក​ជន​នេះ​បាន​សារភាព​ថា សភាព​ការណ៍​នេះ​ខ្លួន​ប្រឌិត​ភូត​កុហក​ទេ តាមពិត​ម៉ូតូ​ខ្លួន​បាន​បញ្ចាំ​យក​លុយ​ចាក់ ភ្នាល់​បាល់​ចាញ់ អស់ហើយ ដោយ​ខ្លាច​ឪពុកម្តាយ​ស្ដីបន្ទោស ខ្លួន​ក៏​ប្រឌិត សភាព​ការណ៍​នេះ​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​នគរ បាល​ខណ្ឌទួលគោក ដើម្បី​សួរនាំ​បន្ត៕

និស្សិត​ម្នាក់ ​ចាញ់​ល្បែង​ភ្នាល់​បាល់​អស់​លុយ​ ខ្លាច​ឪពុក​ម្ដាយ​ស្ដីបន្ទោស​ ប្រឌិត​សភាពការណ៍​ថា​ចោរ​ប្លន់

និស្សិត​ម្នាក់ ​ចាញ់​ល្បែង​ភ្នាល់​បាល់​អស់​លុយ​ ខ្លាច​ឪពុក​ម្ដាយ​ស្ដីបន្ទោស​ ប្រឌិត​សភាពការណ៍​ថា​ចោរ​ប្លន់