លោក ​សុង ពិសិដ្ឋ ជំរុញ​ឲ្យ​​បង្កើន​កងកម្លាំង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ និង​ពង្រឹង​បញ្ហា​សន្តិសុខ​​

លោក ​សុង ពិសិដ្ឋ ជំរុញ​ឲ្យ​​បង្កើន​កងកម្លាំង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ និង​ពង្រឹង​បញ្ហា​សន្តិសុខ​​



ឧត្តរមានជ័យ​ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សាលា​ប្រជុំ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​បើក​កិច្ចប្រជុំ ដើម្បី​បង្កើន​កងកម្លាំង​ការពារ​សន្តិ​សុខ​សណ្ដាប់ធ្នាប់​ និង​ពង្រឹង​បញ្ហា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ នៅ​តាម​អធិការ​នគរបាល​ស្រុក​។​

កិច្ចប្រជុំ​នេះ មានការ​ចូលរួម លោក​ឧត្តមសេនីយ៍​ត្រី សុង ពិសិដ្ឋ ស្នងការ​រង​នគរបាល​ខេត្ត​ឧត្តរមាន​ជ័យ អមដំណើរ​ដោយ​ស្នងការ​រង​ជា​ច្រើន​រូប និង​មន្ត្រី​នគរបាល​មួយចំនួន​ទៀត​ផង​។​

លោក​ឧត្តម​សេនីយ៍​ត្រី សុង ពិសិដ្ឋ ស្នងការ​រង​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា កងកម្លាំង​ទាំងអស់​ត្រូវ​បង្កើន​រក្សា​សន្តិសុខ ទប់ស្កាត់​អំពើ​លួច ឆក់ ប្លន់ តាម​មូលដ្ឋាន​តាម​រយៈ​ការ​បង្កើន​ការ​យាមល្បាត​ទាំងយប់​ទាំង​ថ្ងៃ ជាពិសេស​ពង្រឹង​កម្លាំង​នៅ​តាម​គោលដៅ​ដែល​ងាយ​រងគ្រោះ​ដូចជា​កន្លែង​ដូរ​លុយ លក់​មាស ផ្ទេរ​ប្រាក់ និង​ទីប្រជុំជន​ជាដើម​។​

ចំពោះ​បទល្មើស​គ្រឿងញៀន​វិញ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ជំរុញ​បន្ត​ចុះ​ស្រាវជ្រាវ​ និង​ខិតខំ​បង្ក្រាប​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង នៅ​តាម​មូលដ្ឋាន​ ភូមិ ឃុំ ស្រុក ខេត្ត ហើយ​តាម​ចាប់​មុខសញ្ញា​ ដែល​នៅ​សេសសល់​ឲ្យ​ខាង​តែ​បាន​។

​លោក​ឧត្តមសេនីយ៍​ត្រី សុង ពិសិដ្ឋ បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ស្ថានភាព​នៅ​តាម​តំបន់​ព្រំដែន​វិញ លោក​ក៏​ប្រាប់​ទៅ​កងកម្លាំង​ការពារ​ព្រំដែន​៩០៥​និង​៧០២ ត្រូវ​ចុះ​ល្បាត ​និង​ធ្វើការ​ទប់ស្កាត់​បទ​ល្មើ​ស​មួយចំនួន ដូចជា ​ពលករ​ឆ្លងដែន​ខុសច្បាប់ ការ​លួច​នាំចូល​នាំចេញ​ទំនិញ ​និង​រថយន្ត​ចង្កូត​ស្តាំ សេវា​សាធារណៈ ដែល​ត្រូវធ្វើ​ជូន​ប្រជាពលរដ្ឋ​ និង​បាន​ជំរុញ​ឲ្យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​តាម​មូលដ្ឋាន ហើយ​បន្ថែម​ម៉ាស៊ីន​ចល័ត​ដល់ ភូមិ ឃុំ តំបន់​ដាច់ស្រយាល​នានា​នៅក្នុង​ខេត្ត​ផង​ដែរ​។

​ដោយឡែក​ សម្រាប់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​វិញ លោកស្នងការ​រង ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​នគរ​បាល​ចរាចរណ៍​ឲ្យ​ចុះ​អប់រំ​ និង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ជាប្រចាំ​ឲ្យ​ពួកគាត់​ស្វែងយល់​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ទៀត​ផង​៕

លោក ​សុង ពិសិដ្ឋ ជំរុញ​ឲ្យ​​បង្កើន​កងកម្លាំង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ និង​ពង្រឹង​បញ្ហា​សន្តិសុខ​​

លោក ​សុង ពិសិដ្ឋ ជំរុញ​ឲ្យ​​បង្កើន​កងកម្លាំង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ និង​ពង្រឹង​បញ្ហា​សន្តិសុខ​​