លោកជំទាវ វណ្ណ លុយ នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៣០​គ្រួសារ​ និង​សិស្សសាលា​នៅ​ស្រុក​ទឹកផុស​

លោកជំទាវ វណ្ណ លុយ នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៣០​គ្រួសារ​ និង​សិស្សសាលា​នៅ​ស្រុក​ទឹកផុស​



កំពង់ឆ្នាំង ៖« សម័យនេះ​ទោះបី​ប្រជាពលរដ្ឋ​យើង​មានការ​ខ្វះខាត​ជីវភាព​យ៉ាង​ណាក្តី ក៏​មាន​កាកបាទក្រហម​មាន​ប្រមុខ​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​យើង​ជួយ​ដោះស្រាយ​បានជា​បន្តបន្ទាប់ វា​ខុស​ពី​សម័យ​ប៉ុលពត ធ្វើស្រែ​បាន​ហើយ​មិនបាន​ហូប​ឆ្អែត និង​ត្រូវ​ពួកគេ​កាប់សម្លាប់​ថែមទៀត » លោកជំទាវ វណ្ណ លុយ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​កាកបាទក្រហម កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អេ​រ៉ូ​តិច បាន​មាន​ប្រសាសន៍​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ក្នុង​ពេល​ចុះ​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៣០​គ្រួសារ​នៅ​ភូមិ​ស្រែ​អ៊ុក និង​សិស្សសាលា​ជាង​៣០០​នាក់ នៅ​ក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ជាមួយ​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជា ខេត្ត​កំពង់ឆ្នាំង។

លោកជំទាវ​បាន​មានប្រសាសន៍​ទៀតថា​៖ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ដែល​មាន​សម្តេច ហ៊ុន សែន ជា​ប្រមុខ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដោយឡែក​ប្រជាពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ ត្រូវ​បាន​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម កម្ពុជា និង​សាខា​កាកបាទ​ក្រហម​គ្រប់​ខេត្ត​ចុះ​ចែក​អំណោយ​មនុស្សធម៌​ជួយសង្គ្រោះ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ពូជ​សាសន៍​ និង​និន្នាការ​នយោបាយ​អ្វី​ឡើយ ដែល​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​។

លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស បាន​ឲ្យដឹងថា ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៣០​គ្រួសារ​នេះ​មកពី​ស្រុក​រលាប្អៀរ​២​គ្រួសារ ស្រុក​កំពង់ត្រឡាច​៥​គ្រួសារ និង​នៅក្នុង​ស្រុក​ទឹកផុស​២៣​គ្រួសារ ដែល​នៅ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន អង្ករ​៥០​គីឡូ មី​១​កេះ​ទឹក​សុទ្ធ​អេ​រ៉ូ​តិច​១​កេះ ទឹកត្រី​១​យួរ ទឹក​ស្អី​វ​១យួរ ត្រីខ​១០​កំប៉ុង និង​ថវិកា​៤០.០០០​រៀល​។ លោក​បាន​បញ្ជាក់​ថា អំណោយ​ខាង​លើ​នេះ គឺ​អង្ករ​៣០បេ​ទទួល​បាន​ពី​សប្បុរសជន​នៅ​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេស តាមរយៈ​លោក ប៊ុន ណា​រី ចំណែក​គ្រឿង​ឧបភោគបរិភោគ ជា​អំណោយ​របស់​លោក​ជំទាវ វណ្ណ លុយ រីឯ​ថវិកា​ជា​អំណោយ​របស់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង។

ដោយឡែក​សិស្សានុសិស្ស​នៅ​ក្នុង​សាលាបឋមសិក្សា​សាន់​បារាយ នៅ​ក្នុង​ឃុំ​តាំងក្រសាំង​ជាង​៣០០​នាក់ ក៏​ទទួល​បាន​សៀវ​១​ក្បាល និង​ប៉ិច​១​ដើម ពី​លោកជំទាវ វណ្ណ លុយ និង​លោក ប៊ុន ណា​រី ផង​ដែរ ហើយ​ក្នុងឱកាស​នោះដែរ​លោកជំទាវ ក៏បាន​ចុះទៅ​ពិនិត្យមើល​អណ្តូង​ស្នប់​មួយ​កន្លែង​នៅ​ក្នុង​សាលា​បឋមសិក្សា​នេះ ដែល​លោកជំទាវ​ទើប​និង​ជួយ​កសាង​ថ្មីៗ​កន្លង​មកនេះ។

លោកជំទាវ កែ ច័ន្ទ​មុនី លោកជំទាវ តុង ណា​រី លោកជំទាវ ប៉ាល់ យឿន លោក អ៊ុន សំអុល លោក ម៉ាត់ ម៉ូត នៅ​ក្នុង​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកជំទាវ វណ្ណ លុយ សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អេរ៉ូតិច និង​សប្បុរសជន ដែល​បាន​បរិចាក​ធនធាន​ផ្ទាល់ខ្លួន ចូល​រួ​ជាមួយ​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា​ចុះ​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​សិស្សានុសិស្ស​ខាង​លើ​នេះ និង​សូម​ជូនពរ​ដល់​លោកជំទាវ និង​សប្បុរសជន​ទាំងអស់ សូម​ជួយ​ប្រទះ​តែ​និង​សេចក្តីសុខ និង​រកស៊ី​ទទួលទាន​មានបាន​រហូត​ទៅ ដើម្បី​បាន​ចូលរួម​ធ្វើ​ការងារ​មនុស្សធម៌​ជា​បន្ត​ទៀត​៕
លោកជំទាវ វណ្ណ លុយ នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៣០​គ្រួសារ​ និង​សិស្សសាលា​នៅ​ស្រុក​ទឹកផុស​

លោកជំទាវ វណ្ណ លុយ នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៣០​គ្រួសារ​ និង​សិស្សសាលា​នៅ​ស្រុក​ទឹកផុស​

លោកជំទាវ វណ្ណ លុយ នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៣០​គ្រួសារ​ និង​សិស្សសាលា​នៅ​ស្រុក​ទឹកផុស​

លោកជំទាវ វណ្ណ លុយ នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៣០​គ្រួសារ​ និង​សិស្សសាលា​នៅ​ស្រុក​ទឹកផុស​