លោក​ ឱ បូរិន្ទ បាន​យក​ថវិកា​សហ​សង្គ្រោះ​របស់​កងរាជអាវុធហត្ថ​ ទៅ​ជូន​បុណ្យ​សព​មន្ត្រី​អាវុធហត្ថ​ម្នាក់​ដែល​ទើបតែ​ទទួលមរណៈភាព​

លោក​ ឱ បូរិន្ទ បាន​យក​ថវិកា​សហ​សង្គ្រោះ​របស់​កងរាជអាវុធហត្ថ​ ទៅ​ជូន​បុណ្យ​សព​មន្ត្រី​អាវុធហត្ថ​ម្នាក់​ដែល​ទើបតែ​ទទួលមរណៈភាព​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ នេះ​លោក​ឧត្តមសេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មេបញ្ជាការរង និង​សហការី ជាច្រើន​នាក់​ទៀត​បាន​នាំ​យក​ថវិកា​របស់​សហ​សង្គ្រោះ​របស់​កងរាជអាវុធហត្ថ​ពលី​មរណៈ​យក​ទៅ​ជូន​បុណ្យ​សព​របស់​លោក​អនុសេនីយ៍ត្រី​នួន​សុវណ្ណ​តារា​ជា​សមាជិក​មន្ត្រី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក​ដែល​ទើបតែ​និង​ស្លាប់​ដោយ​រោគាពាធ​ដែល​មាន​អាយុ​៤៩​ឆ្នាំ ប្រពន្ធ​មានឈ្មោះ​ញៀន​ហ៊ីង​អាយុ​៤២​ឆ្នាំ​មាន​កូន​ចំនួន​២​នាក់​ក្នុង​បន្ទុក​សព ​ត្រូវ​បាន​តម្កល់​ទុក​ធ្វើបុណ្យ​នៅផ្ទះ​សព​នៅ​ក្នុង​ភូមិ​ដី​ឡូ​តិ៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ លោក​ឱបូរិន្ទ​ បាន​បញ្ជាក់​ទៀត​ថា ថវិកា​ដែល​យក​ទៅ​ចូលរួម​រំលែក​ទុក្ខ​សព​នោះ​ជា​ថវិកា​សហ​សង្គ្រោះ​របស់​អាវុធហត្ថ​ពលី​មរណៈ​ដោយមាន​ការ​យក​ចិត្តទុក​ដាក់​របស់​ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុខា​អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិ​ន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

លោក​ ឱបូ​រិន្ទ បាន​បញ្ជាក់​ទៀត​ថា រយៈ​ពេល​កន្លងមក​ឯកឧត្ដម​សៅ ​សុខា​តែងតែ​យកចិត្តទុកដាក់​ធ្វើការ​ឧបត្ថម្ភ​ដល់​កងរាជអាវុធហត្ថ​ទាំងអស់​ ដែល​បាន​ពលី​ជីវិត​កន្លងមក​ចំនួន​៥​លាន​រៀល​និង​អង្ក​៤​ការុង​ទៀត​ផង។ គ្រួសារ​សព​ក្រោយពី​បាន​ទទួល​ថវិកា​មរណៈ​សង្គ្រោះ​របស់​អាវុធហត្ថ​ពលី​មរណៈ​រួចមក​ក្រុម​គ្រួសារ​សព​បាន​ធ្វើកា​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុ​ខាក៏​ដូចជា​ឯកឧត្តម​ឱ ​បូរិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​បាន​ជួប​តែ ​និង​សេចក្តី​សុខ​កុំ​ឲ្យ​មានទុក្ខ​បៀតបៀន​ឡើយ​៕