​ប៉ូលិស​ចរាចរណ៍​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់ ប្រគល់​ឲ្យ​ជំនាញ​

​ប៉ូលិស​ចរាចរណ៍​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់ ប្រគល់​ឲ្យ​ជំនាញ​



សៀមរាប ៖ អ្នក​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ឃាត់ខ្លួន​បាន ​បន្ទាប់ពី​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ការ​បើកបរ​ក្រោម​ឥទ្ធិ​ពល​គ្រឿងញៀន​នៅ​លើ​ដង​វិថី​ពោ​ធ៏​កំបោរ ​ក្នុង​ភូមិ​មណ្ឌល​០២ ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ប្រគល់​ទៅ​ឲ្យ​ការិយាល័យ​ប្រឆាំង​គ្រឿង​ចាត់​ការ​បន្ត។ ហើយ​ការ​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១៦​និង​៣០​នាទី ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៦​ ចុង​សប្ដាហ៍​ ក្នុង​ចំណុច​សង្កាត់​ស្វាយដង្គំ​ ក្រុង​/ខេត្តសៀមរាប។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ឃាត់​ខ្លួន ១-ឈ្មោះ គឹម ​ប៊ុន​ណា​ ភេទ​ប្រុស កើត​នូវ​ឆ្នាំ​១៩៩៧ រស់​នៅវ​ភូមិ​គ្រួស​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ឃាត់ខ្លួន​ម៉ោង​១៨​និង​៤០​នាទី ថ្ងៃ​ទី​១២​ ខែ​មីនា ​ឆ្នាំ​២០១៦ ពី​បទ​ចាត់ចែង​ និង​ប្រើប្រាស់។ ២​-ឈ្មោះ ​លឹម​ សុធា​វណ្ណ ភេទ ប្រុស​ កើត​នូវ​ឆ្នាំ​១៩៩៨ រស់នៅ​ភូមិ​សាលាកន្សែង​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ឃាត់ខ្លួន​​ម៉ោង​១៨​និង​៤០​នាទី ថ្ងៃ​ទី​១២ ​ខែ​មីនា ​ឆ្នាំ​២០១៦ ពីបទ​ចាត់ចែង​ និង​ប្រើប្រាស់។ បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុតាង ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​មីនា ឆ្នាំ​២០១៦​៕