លោក​វរសេនីយ៍​ឯក វង្ស ធី​នាំ​យក​ថវិកា​របស់​អង្គភាព​កងរាជអាវុធហត្ថ​ចំនួន​២​លាន​រៀល​យក​ទៅ​ប្រគេន​ចៅអធិការ​វត្ត​ដែល​កំពុង​មាន​អាពាធ​

លោក​វរសេនីយ៍​ឯក វង្ស ធី​នាំ​យក​ថវិកា​របស់​អង្គភាព​កងរាជអាវុធហត្ថ​ចំនួន​២​លាន​រៀល​យក​ទៅ​ប្រគេន​ចៅអធិការ​វត្ត​ដែល​កំពុង​មាន​អាពាធ​



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ លោក​វរសេនីយ៍ឯក វង្ស ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ​និង​ជា​នាយសេនាធិការ តំណាង​ឲ្យ​លោក​ឧត្ដមសេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ថូ សេង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​ស្រុក​ជាច្រើន​នាក់ បាន​នាំ​យក​ថវិកា​របស់​អង្គភាព​អាវុធហត្ថ​ចំនួន​២​លាន​រៀល​ទៅ​ប្រគេន​ព្រះ ចៅអធិការ​វត្ត​ស្រះ​រាំង ស្ថិតនៅ​ភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​មាន​អាពាធ​សម្រាក​ព្យាបាល​នៅ​គ្លីនិក ចន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ស្ថិតនៅ​ស្រុក​មង្គល​បូរី​។ លោក វរសេនីយ៍​ឯក វង្ស ធី បាន​មានប្រសាសន៍ថា ថវិកា ចំនួន​២​លាន​រៀល​ដែល​យក​ទៅ​ប្រគេន​ព្រះចៅអធិកា​វត្ត​កំពុង​មាន​អាពាធ​នេះ​ជា ថវិកា​របស់​អង្គភាព​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ព្រះនាម​ឈ្មោះ ប៉ែន សាវុធ ព្រះជន្ម​៣៣​វស្សា ជា​ព្រះគ្រូ​ចៅអធិការ​គង់នៅ​ក្នុង​វត្ត​ស្រះ​រង្សី ឃុំ​ស្រះ​រាំង ស្រុក​មង្គល​មូ​រី ខេត្ត​បន្ទាយមានជ័យ មាន​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​។ លោក​វរសេនីយ៍​ឯក វង្ស ធី បាន​បញ្ជាក់​ទៀត​ថា ថវិកា​ទាំងអស់​នេះ​គឺជា​ថវិកា របស់​អង្គភាព​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​តែម្តង​។ លោក​វង្ស ធី បាន​បញ្ជាក់​ទៀ​ថា លោក​ឧត្ដម​សេនីយ៍ត្រី ឱ បូ​រិន្ទ ដោយ​មើល​ឃើញ​ជំងឺ​ព្រះចៅអធិការ​វត្ត​នេះ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​មាន​ការ​ខ្វះខាត​ប្រាក់​ព្យាបាល​ទៀត​នោះ​ទើប លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​យក​ថវិកា​របស់​អង្គភាព​អាវុធហត្ថ​យក​ទៅ​ប្រគេន​ចៅអធិការ​វត្ត​ផ្ទាល់ដៃ​តែ​ម្តង ដើម្បី​យក​ទៅ​ព្យាបាល​ជំងឺ​ឲ្យ​បាន​ឆាប់​ជាសះស្បើយ​ពី​រោគាពាធ​នេះ ហើយ​នេះ​គឺជា​កា​ចូលរួម​ចំណែក​របស់​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ​៕

លោក​វរសេនីយ៍​ឯក វង្ស ធី​នាំ​យក​ថវិកា​របស់​អង្គភាព​កងរាជអាវុធហត្ថ​ចំនួន​២​លាន​រៀល​យក​ទៅ​ប្រគេន​ចៅអធិការ​វត្ត​ដែល​កំពុង​មាន​អាពាធ​

លោក​វរសេនីយ៍​ឯក វង្ស ធី​នាំ​យក​ថវិកា​របស់​អង្គភាព​កងរាជអាវុធហត្ថ​ចំនួន​២​លាន​រៀល​យក​ទៅ​ប្រគេន​ចៅអធិការ​វត្ត​ដែល​កំពុង​មាន​អាពាធ​

លោក​វរសេនីយ៍​ឯក វង្ស ធី​នាំ​យក​ថវិកា​របស់​អង្គភាព​កងរាជអាវុធហត្ថ​ចំនួន​២​លាន​រៀល​យក​ទៅ​ប្រគេន​ចៅអធិការ​វត្ត​ដែល​កំពុង​មាន​អាពាធ​

  • លោក​វរសេនីយ៍​ឯក វង្ស ធី​នាំ​យក​ថវិកា​របស់​អង្គភាព​កងរាជអាវុធហត្ថ​ចំនួន​២​លាន​រៀល​យក​ទៅ​ប្រគេន​ចៅអធិការ​វត្ត​ដែល​កំពុង​មាន​អាពាធ​已关闭评论
  • 7 views
  • Hide Sidebar
    A+