សោ​ភ័​ណ្ឌ លីន​ដា ឈប់​ស្រឡាញ់​ប្រុស ​ព្រោះ​ជ្រុល​លង់​ស្នេហ៍​នារី​ភេទ​ដូចគ្នា ?

សោ​ភ័​ណ្ឌ លីន​ដា ឈប់​ស្រឡាញ់​ប្រុស ​ព្រោះ​ជ្រុល​លង់​ស្នេហ៍​នារី​ភេទ​ដូចគ្នា ?

ភ្នំពេញ តារា​សម្ដែង​រាង​តូច​ច្រឡឹង​អភ័ព្វ​ស្នេហ៍​កញ្ញា សោភ័ណ្ឌ លីន​ដា ថ្មីៗ​នេះ ​បាន​ចេញមុខ​ប្រកាស​ក្តែងៗ​ បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​ទស្សនិកជន​ពិសេស​បុរសៗ​ ខណៈ​ដែល​នាង​សរសេរ​ប្រកាស​បើកចំហ​ជា​សាធារណៈ​នៅ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​ នាង​មិន​ស្រឡាញ់​មនុស្ស​ប្រុស​ទៀត​ទេ ​ពោល​គឺ​ចាប់​ពីពេលនេះ​ទៅ​នាង​ស្រឡាញ់​ តែ​មនុស្ស​ស្រី​ភេទ​ដូចគ្នា​ទើប​ស្រួល​ចិត្ត។

តារា​ស្រី​ដែល​ធ្លាប់​ល្បីឈ្មោះ​គួរ​សម​នៅ​ក្នុង​ចង្កោម​អ្នក​សិល្បៈ​កញ្ញា សោ​ភ័​ណ្ឌ លីន​ដា​បាន​សរសេរ​បង្ហោះ​មាន​ភ្ជាប់​រូបថត​មួយ​សន្លឹក​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា មាន​អារម្មណ៍​ថា​ឈប់​ស្រលាញ់​ប្រុសៗ​ហើយ ព្រោះ​ពេលនេះ​លង់​ស្នេហ៍​ម្នាក់​នេះ​ហើយ។ តាមរយៈ​ការ​បង្ហោះ​សារ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​អ្នក​គាំទ្រ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​និង​សរសេរ​Comment បែប​ចំអក​លេងសើច​ឲ្យ​ថា បើ​ដូចនេះ​មែន​ប្រុសៗ​គ្នា​យើង​ចប់​ហើយ។

ជាមួយគ្នា​នេះ​ដែរ​ក៏​មាន​អ្នកគាំទ្រ​ខ្លះ​ទៀត​សួរនាំ​ថា តើ​វា​ជា​ការ​ពិត​ទេ​ដែល​ស្រលាញ់ ស្រី​ដូច គ្នា​ឬ គ្រាន់​តែ​និយាយ​លេង​ទេ ? ជា​ចម្លើយ​ត្រូវ​បាន​សាមីខ្លួន​អ្នកនាង ឆ​យី ប្រាប់​ឲ្យ​ដឹង​ថា ចា៎ វា​ជា​ការពិត អត់​មាន​លែង​សើច​មក​ផុស​ចឹង​ទេ។

បន្ថែម​ពីលើ​នេះ​តារា​សម្ដែង​ស្រី​កញ្ញា សោ​ភ័​ណ្ឌ លីន​ដា បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​នា​ម៉ោង​៩ និង ៣២​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦​ដោយ​ស្ទាក់ស្ទើរ​ថា ចា៎ស បង​! មិនមែន​ជា​ការពិត​ទេ ខ្ញុំ​គ្រាន់តែ​សរសេរ​លេង​ប៉ុណ្ណោះ​។​ស្រលាញ់​ស្រី​គ្នាឯង​ធ្វើ​ម៉េច​កើត​ទៅ​ប្រុសៗ​ច្រើន​ហេតុអ្វី​មិន​ស្រឡាញ់​សុខចិត្ត​ស្រលាញ់​ស្រី​គ្នាឯង​នោះ​។​ចំណែក​មនុស្ស​ស្រី​ដែល​ថត​ជាមួយ​ខ្ញុំ​នោះ​គឺ​គ្រាន់តែ​មិត្តភក្តិ​ស្រលាញ់​រាប់អាន​គ្នា​ធម្មតា​នោះ​ទេ។

កញ្ញា សោ​ភ័​ណ្ឌ លីន​ដា បាន​បន្ត​ថា បច្ចុប្បន្ន​មាន​អ្នក​ទាក់ទង​សុំ​ស្រលាញ់​ច្រើន​ទាំង​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​គ្រាន់តែ​ពេលនេះ​មិនទាន់​សម្រេច​ជ្រើស​យក​នរណា​ម្នាក់​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ។ម្យ៉ាង​ចង់​ទុក​ភារកិច្ច​នេះ​ឲ្យ​គ្រួសារ​ជាស​ម្រេច​ម្តង​ ព្រោះ​កន្លងមក​ធ្លាប់​ជួប​បញ្ហា​ឈឺចាប់​នេះ​ជាច្រើន​រួច​មក​ហើយ​។ មិនតែប៉ុណ្ណោះ​ពិតជា​បើកឱកាស​ឲ្យ​អ្នក​ដែល​ស្រលាញ់​ចង់បាន​ស្មោះ ដើម្បី​រស់នៅ​មើល​ថែរក្សា​គ្នា​នា​ថ្ងៃ​អនាគត៕