ព្រឹត្តិការណ៍ Tiger Street Football Festival 2016 បាន​បញ្ចប់​ដោយ​ជោគជ័យ​

ព្រឹត្តិការណ៍ Tiger Street Football Festival 2016 បាន​បញ្ចប់​ដោយ​ជោគជ័យ​



ភ្នំពេញ ​៖ ព្រឹត្តិការណ៍ Tiger Street Football Festival 2016 ដ៏​អស្ចារ្យ​នេះ​បាន​ឈានទៅដល់​ដំណាក់ កាល​កាន់តែ​រំភើប​រីករាយ​អស្ចារ្យ​កាលពី​ថ្ងៃអាទិត្យ ​ទី​១៣ ខែ​មីនា ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ខាង​មុខ​សា​ល​មហោស្រព​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ទស្ស​និកជន​រាប់​ពាន់​នាក់។

បន្ទាប់ពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រវាង​៩៦​ក្រុម​មកពី​ភ្នំពេញ​ ដើម្បី​ដណ្ដើម​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ការប្រកួត​នេះ​ជម្រុះ​យក​តែ​៣២ មកពី​មណ្ឌល​សៀមរាប បាត់ដំបង កំពង់ចាម ព្រះសីហនុ និង​ភ្នំពេញ​ដើម្បី​ប្រកួត​ដណ្ដើម​ពានរង្វាន់​ក្នុង​ការ​ប្រ​កូត​បាល់ទាត់ Tiger Street Football Festival 2016​។

សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ Tiger Street Football Festival ឆ្នាំ 2016 នេះ មាន​កីឡាករ​ល្បី​លំដាប់ថ្នាក់​អន្តរជាតិ​ពីរ​រូប​ដែល​បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​នេះ ​គឺ Melody Donchet និង Moss Wassim ដែល​ជា​ម្ចាស់​ជើងឯក​លំដាប់​ពិភពលោក​ខាង​បាល់ទាត់ Freestyle មកពី​ប្រទេស​បារាំង ហើយ​បាន​បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ​ដ៏​អស្ចារ្យ​នៅ​ក្នុង​អំឡុង​កម្មវិធី​នេះ ដែល​បាន​ទាក់​ទាញ​អារម្មណ៍​ទស្សនិកជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ទៀត​ផង។

ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival ដែល​បាន​ប្រារព្ធ​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៣ ម្ល៉េះ នៅតែ​ជា​កម្មវិធី​ប្រកួត​កីឡា​ហ្វុ​ត​សាល​ដែល​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា រៀបចំឡើង​ដោយ​ស្រា​បៀរ Tiger នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សកម្មភាព​កីឡា​សម្រាប់​អ្នក​ស្នេហា​វិស័យ​កីឡា​ទូទាំង​ពិភពលោក​។
ក្រៅពី​សកម្មភាព​ប្រកួត​បាល់ទាត់​គួរ​ឲ្យ​រំភើប​រីករាយ ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ក៏បាន​ផ្តល់​ជូន​ការកម្សាន្ត​ដ៏​សប្បាយរីករាយ​ជាច្រើន​ទៀត​ដូចជា ការ​បង្ហាញ​ពី​សមត្ថភាព​ផ្សេងៗ និង​មាន​ក្រុម​នារី​រាំ​ដ៏​ស្រស់​ស្អាត កម្មវិធី​ល្បែង​កម្សាន្ត Tiger Beer Garden ការ​តាំង​លក់​ផលិតផល ការ​ប្រគំ​តន្ត្រី​ពេល​រាត្រី​ដែល​ចូលរួម​ដោយ​តារា​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

ការ​បញ្ចូល​គ្នា​រវាង​កីឡា និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​បាន​ញាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នកទស្សនា ជាពិសេស​ផ្តោត​លើ​ការ​លេង​បាល់ទាត់ ការកម្សាន្ត និង​ការ​ជួបជុំ​មិត្តភ័ក្ដិ។

ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Tiger Street Football Festival 2016 ក្រុម​ម្ចាស់​ជើងឯក ដែល​ទទួល​បាន​រង្វាន់​ទឹកប្រាក់​១០,០០០​ដុល្លារ។ ចំពោះ​ជើងឯក​រង​ទទួល​បាន​រង្វាន់​ទឹកប្រាក់ ៥,០០០​ដុល្លារ​ចំណែក​ឯ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​រង្វាន់​ទឹកប្រាក់​២,៥០០​ដុល្លារ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ទទួល​បាន​រង្វាន់​ទឹកប្រាក់១,០០០​ដុល្លារ។

ក្នុង​រដូវ​កាល​ទី​៤ ​កម្មវិធី​Tiger Street Football Festival បាន​បង្ហាញ​ឲ្យ​ឃើញ​ជាថ្មី​ម្តង​ទៀត​ថា​ជា​ការ​ប្រកួត​កីឡា​ហ្វុ​ត​សាល​ធំ​បំផុត​នៅ​កម្ពុជា​តាមរយៈ​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ទស្សនិក​ជន​រាប់ពាន់​នាក់​មក​ចូលរួម​ទស្សនា​វគ្គ​ផ្ដាច់ព្រ័ត្រ​៕ព្រឹត្តិការណ៍ Tiger Street Football Festival 2016 បាន​បញ្ចប់​ដោយ​ជោគជ័យ​

ព្រឹត្តិការណ៍ Tiger Street Football Festival 2016 បាន​បញ្ចប់​ដោយ​ជោគជ័យ​
ព្រឹត្តិការណ៍ Tiger Street Football Festival 2016 បាន​បញ្ចប់​ដោយ​ជោគជ័យ​