គង់ ច័ន្ទ ស្រីមុំ និង គឹម សីហា បញ្ចប់​ភាព​នូវ​លីវ​នៅ​ថ្ងៃទី​១៤ ខែមីនា​នេះ​

គង់ ច័ន្ទ ស្រីមុំ និង គឹម សីហា បញ្ចប់​ភាព​នូវ​លីវ​នៅ​ថ្ងៃទី​១៤ ខែមីនា​នេះ​

ភ្នំពេញ ៖ បន្ទាប់ពី​ភ្ជាប់​ចំណង​ស្នេហា​ដ៏​ផ្អែមល្ហែម​ អស់​រយៈពេល​ជា​៩​ឆ្នាំ​ពេលនេះ​តារា​សម្ដែង កញ្ញា គង់ ច័ន្ទ​ស្រីមុំ បានសម្រេច​ចិត្ត​ជីវិត​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​ជាមួយ​តារា​សម្ដែង​ប្រុស​ដូចគ្នា​គឺ​លោក គឹម សីហា ដែល​គូរ​ស្នេហ៍​របស់​ពួកគេ​ទាំងពីរ​ បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ជ័យ​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦​នេះ។

ផ្ទុយ​ពី​ការ​អះអាង​របស់​គូរ​ស្នេហ៍​របស់​អ្នក​ទាំងពីរ​ នា​ពេល​កន្លងមក​ដែល​តែង​និយាយ​ថា គម្រោង​រៀប​មង្គលការ​របស់​ពួកគេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ស្រាប់តែ​នៅ​ពេល​ថ្មីៗ​នេះ​ តារា​សម្តែង​កញ្ញា គង់ ច័ន្ទ​ស្រីមុំ និង លោក គឹម សីហា បាន​ប្រកាស​ប្រាប់​ពី​គម្រោង​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​កត់​ក្រហល់​ទៅវិញ។

ថ្លែងប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នា​ថ្មីៗ​កន្លង​មក​នេះ​កញ្ញា គង់ ច័ន្ទ​ស្រីមុំ បាន​ឲ្យ​ដឹង​ថា ខ្ញុំ​ពិតជា រៀបចំ​ពិធីមង្គលការ​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦​នេះ​មែន​ព្រោះ​ពួក​យើង​មើល​វេលា​ថ្ងៃ​ជោគ​ថ្ងៃ​ជ័យ​ត្រូវ​បាន​ថ្ងៃ​១៤ មីនា​។​ម្យ៉ាងវិញទៀត​ដោយសារ​ខ្ញុំ​និង​បង សីហា សម្រេច​គ្នា​ចង់​បាន​កូន​ក្នុង​ឆ្នាំនេះ​ផង​ដែរ។

កញ្ញា គង់ ច័ន្ទ​ស្រីមុំ បាន​និយាយ​បញ្ជាក់​ថា សម្រាប់​ទីតាំង​ដែល​នាង​សម្រេច​ជ្រើស​យក​ធ្វើ​ពិធី​មង្គល​គឺ​សម្រេច​យក​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ព្រោះ​កន្លែង​ផ្សេងៗ​ពី​នេះ ​ដូចជា​កោះ​ពេជ្រ​សុទ្ធ​តែមាន​អ្នក​កក់​អស់​រួចហើយ​។​ចំណែក​ភ្ញៀវ​ ដែល​នាង​ត្រៀម​អញ្ជើញ​មាន​ចំនួន​៥០​តុ​ ដែល​ក្នុង​នោះ​មាន​សិល្បៈ​ប្រមាណ​៥​តុ​ដែរ។

តារា​ស្រី​សាច់​សខ្ចី​កញ្ញា គង់ ច័ន្ទ​ស្រីមុំ បាន​និយាយ​ទៀត​ថា មុនដំបូង​ខ្ញុំ​មាន​គម្រោង​ហៅ​ភ្ញៀវ​ពី​៨០ ទៅ​១០០ តុ​ឯ​ណោះ។ ប៉ុន្តែ​ដោយសារ​នៅ​ហាង​ខាងលើ​មាន​ទីធ្លា​តូច​ចង្អៀត​មិន​អាច​រៀបចំ​តុ​បាន​ច្រើន​ទើប​សម្រេច​បន្ថយ​មក​នៅ​ត្រឹម​៥០​តុ​វិញ​។ រីឯ​ថវិកា​ដែល​ត្រៀម​ទុក​សម្រាប់​ចំណាយ​លើ​ពិធី​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃទី​១៤ មីនា​នេះ​គឺ​មាន​រហូតដល់​ជាង​១០​ម៉ឺន​ដុល្លារ​៕