ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ ទៅ​បុក​ខឿន​សួនច្បារ​ទ្រូងផ្លូវ​ ស្លាប់​១ ​របួសធ្ងន់​១

ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ ទៅ​បុក​ខឿន​សួនច្បារ​ទ្រូងផ្លូវ​ ស្លាប់​១ ​របួសធ្ងន់​១



ភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ​ត្រូវ​បាន​រថយន្ត​សា​មុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដោយ​ពួកគាត់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​កាល​ពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ក្បែរ​រង្វង់​មូល​ជ្រោយចង្វារ​ត្រើយ​ខាងកើត ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គឺ​ឃើញ​បុរស​២​នាក់​ដែល​ជា​ជនរងគ្រោះ​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក​ហង់​ដា​ឌ្រី​ម ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AA.4253 ទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ ដោយសារតែ​ផ្លូវ​នោះ​ជា​ផ្លូវ​កោង ហើយ​ជនរងគ្រោះ​មិនបាន​បន្ថយ​ល្បឿន ក៏​ជ្រុល​ទៅបុក​ខឿន​សួនច្បារ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បុរស​ជា​ឌុប​ដួល​បោក​ទៅ​នឹង​ចម្រឹង​ដែក​ដែល​នៅ​កណ្ដាល​សួន​ទ្រូងផ្លូវ​អូស​ជិះ​១៥​ម៉ែត្រ ធ្វើ​ឲ្យ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​តែម្ដង។ ចំណែក​ឯ​បុរស​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ជាមួយ​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាមៗ​ផង​ដែរ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា សព​ជនរងគ្រោះ​ត្រូវ​បាន​ស្គាល់​ឈ្មោះ ហេង ហុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ផ្ដៅ ស្រុក​រ​ការ​កោង ខេត្ត​កណ្ដាល​។​
ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ចរាចរណ៍​ក្រុង​ក៏បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ជនរងគ្រោះ​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ក្រុង រង់ចាំ​ប្រគល់​ឲ្យ​សាច់ញាតិ​វិញ ដោយឡែក ​សព​ជនរង​គ្រោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ទៅ​សាច់ញាតិ​ឲ្យ​មក​ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ ទៅ​បុក​ខឿន​សួនច្បារ​ទ្រូងផ្លូវ​ ស្លាប់​១ ​របួសធ្ងន់​១

ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ ទៅ​បុក​ខឿន​សួនច្បារ​ទ្រូងផ្លូវ​ ស្លាប់​១ ​របួសធ្ងន់​១