លោក ​ម៉ម​ ប៊ុនហេង ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​

លោក ​ម៉ម​ ប៊ុនហេង ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​

ស្វាយរៀង ៖ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មីនា​ឆ្នាំ​២០១៦​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​ថ្មី​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។ ​ក្នុង​ពិធី​នេះ​ដែរ​ មានការ​ចូលរួម​ពី​លោក​ គូ ​ម៉ា​ម៉ា​រូ​យូ​ជិ​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ ប្រចាំ​នៅ​ប្រចាំ​ប្រទេស​កម្ពុជា ​លោក​ ជៀង ​អំ​ អភិបាលខេត្ត​ មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ ប្រជាពលរដ្ឋ​មាន​ប្រមាណ​៥០០​នាក់​ផង​ដែរ​។​

លោក​ ជៀង អំ​ អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ថា ​ខេត្តស្វាយរៀង ​រួមជាមួយ​មន្ទីរពេទ្យ​ខេត្ត​ និង​មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​មន្ទីរពេទ្យ​ថ្មី​១​ខ្នង​ កម្ពស់​៣​ជាន់​ដែល​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈ​អង្គការ​jica ​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​៩,៦១៦,០៧១​ដុល្លារ ហើយ​ការសាងសង់​នេះ​ គ្រោង​នឹង​បញ្ចប់​ក្នុង​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០១៧​។​ លោក​វេជ្ជបណ្ឌិត​ ម៉ម ​ប៊ុនហេង ​បាន​មានប្រសាសន៍ថា ជា​ជំនួយ​ឥតសំណង​ជូន​ដល់​មន្ទីរ​ពេទ្យ​នៅ​ខេត្ត​ស្វាយរៀង​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​អង្គការ​JiCa​ ប្រចាំ​នៅ​កម្ពុជា​នេះ​បាន​ឆ្លើយ​តប​យ៉ាងសំខាន់​ទៅនឹង​សេចក្តីត្រូវការ​ចាំបាច់​របស់​ប្រជាជន​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ​ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ មិន​តែ​ប៉ុណ្ណោះ ​ប្រទេស​ជប៉ុន​នៅតែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​កម្ពុជា​។​

លោក​រដ្ឋមន្ត្រី​ ម៉ម ​ប៊ុនហេង ​ធ្វើការ​កោតសរសើរ​ និង​ជំរុញ​ដល់​មន្ត្រីរាជការ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ទាំង​អស់ ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ផ្ដល់​សេវា​ថែទាំ ​ព្យាបាល ​ក្នុង​សេចក្ដីថ្លៃថ្នូរ ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ មាន​កិច្ចសហការ​ និង​ទំនាក់ទំនង​ល្អជា​មួយ​ថ្នាក់ដឹកនាំ​ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ដើម្បី​ឲ្យ​វិស័យ​សុខាភិបាល​មានការ​អភិវឌ្ឍ​​ទាំង​រចនាសម្ព័ន្ធ​បច្ចេកទេស ​និង​គុណភាព​៕​លោក ​ម៉ម​ ប៊ុនហេង ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​