បុរស​ម្នាក់​បាន​ស្លាប់​ដាច់​រាងកាយ​ជា​បំណែកៗ ​ក្រោយ​ពី​បើក​រថយន្ត​រេ​ចង្កូត​ទៅ​បុក​កុងតឺន័រ

បុរស​ម្នាក់​បាន​ស្លាប់​ដាច់​រាងកាយ​ជា​បំណែកៗ ​ក្រោយ​ពី​បើក​រថយន្ត​រេ​ចង្កូត​ទៅ​បុក​កុងតឺន័រ

ពោធិ៍សាត់ ​៖​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​ នៅ​លើ​ផ្លូវ​ជាតិ​លេខ៥​​ ដោយ​បុរស​ម្នាក់​បាន​ស្លាប់​ដាច់​រាងកាយ​ជា​បំណែកៗ​ជាប់​នឹង​កាប៊ីន​រថយន្ត​ ក្រោយ​ពី​បើក​រថយន្ត​​ ទំនង​ងងុយ​ដេក ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​កុងតឺន័រ​មក​ច្រាស​ទិស។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ភូមិ​អូរ​អាចម៍កុក​ ​ឃុំ​អូរសណ្ដាន់​ ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់។ ជនរងគ្រោះ​ ​ជា​អ្នក​បើក​រថយន្ត​ហ៊ីយ៉ាន់ដាយ ​ត្រូវ​បាន​គេ​ស្គាល់ ​ឈ្មោះ ពិ​សិទ្ធ​ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ រស់នៅ​រាជធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​របស់​អធិការដ្ឋាន​ស្រុក​ក្រគរ​ លោក​ម៉ោល សាវ៉ាន​ បាន​ឲ្យ​ដឹង​ថា ​បើ​តាម​ភាព​ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ​ និង​សាក្សី​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​និយាយ​ថា ស្រប​ពេល​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C 78-18 បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ ក្នុង​​​ល្បឿន​លឿន​ លើ​ផ្លូវ​អាទិភាព​របស់​គេ, ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​​ ប្រភេទ​ហ៊ីយ៉ាន់ដាយ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A. 21-01 ​ពណ៌​ស បាន​ចរាចរ​​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​យ៉ាង​​​លឿន​ច្រាស​ទិស​គ្នា​លើ​ផ្លូវ​ជាតិ​លេខ​​៥។ ពេល​បើក​មក​ដល់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៦ ​និង​១៦៧​ ​ទំនងជា អ្នកបើកបរ​​​​ងងុយដេក​ ពេល​បើកបរ​លើ​ផ្លូវ​អាទិភាព​សុខៗ ​ក៏បាន​រេ​ចង្កូត​ឆ្លង​ទ្រូង​ផ្លូវជាតិ​ទៅ​ខាង​ឆ្វេង​ដៃ​ ទៅ​បុក​រះ​នឹង​រថយន្ត​កុងតឺន័រ​​​បណ្ដាល​ឲ្យ​រថយន្ត​បង្ក​​ហ៊ីយ៉ាន់ដាយ​នោះ​ខូចខាត​ផ្នែក​ខាងមុខ​កំពិត​ខ្ទេចខ្ទី​អស់ ហើយ​ជាប់​ទាំង​អ្នក​បើកបរ​ក្នុង​កាប៊ីន​រថយន្ត​នោះ​ ដាច់​រាងកាយ​ស្លាប់​ជាប់​នឹង​ដែក​រថយន្ត​​ ​​មើល​ទៅ​គួរ​ឲ្យ​រន្ធត់​ជាទីបំផុត​ ​ឯ​រថយន្ត​កុងតឺន័រ​នោះ ​ក៏​ខូចខាត​ដែរ​ ​ហើយ​អ្នក​បើកបរ​រថយន្ត​នោះ​​ភ័យ​ខ្លួន​ ក៏​រត់​គេច​បាត់។

លោក​ម៉ោល​ សាវ៉ាន ​បន្ត​ថា ​ខណៈ​ពេល​នេះ​ខាង​នគរបាល​ចរាចរណ៍​បាន​កំពុង​វាស់វែង​គាស់​យក​សព​ជនរងគ្រោះ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ និង​យក​វត្ថុ​តាង​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​រង់ចាំ​ដោះស្រាយ​តាម​​ផ្លូវ​ច្បាប់​ពេល​ក្រោយ៕